بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ
ٱقْتَرَبَ لِلنَّاسِ حِسَابُهُمْ وَهُمْ فِى غَفْلَةٍ مُّعْرِضُونَ ﴿١﴾
21:1 ចំពោះមនុស្សលោក ការជំនុំជំរះរបស់ពួកគេជិតបានមកដល់ ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្ដើយងាកចេញ (ពីការដាស់តឿនព្រមាន)នោះ។
مَا يَأْتِيهِم مِّن ذِكْرٍ مِّن رَّبِّهِم مُّحْدَثٍ إِلَّا ٱسْتَمَعُوهُ وَهُمْ يَلْعَبُونَ ﴿٢﴾
21:2 គ្មានការរំលឹក(អាយ៉ាត់នៃគម្ពីរគួរអាន)ដែលថ្មីណាមួយពី ម្ចាស់របស់ពួកគេមកដល់ពួកគេក្រៅពីពួកគេបានស្ដាប់វាដោយ លេងសើច
لَاهِيَةً قُلُوبُهُمْ ۗ وَأَسَرُّوا۟ ٱلنَّجْوَى ٱلَّذِينَ ظَلَمُوا۟ هَلْ هَـٰذَآ إِلَّا بَشَرٌ مِّثْلُكُمْ ۖ أَفَتَأْتُونَ ٱلسِّحْرَ وَأَنتُمْ تُبْصِرُونَ ﴿٣﴾
21:3 ខណៈដែលចិត្ដរបស់ពួកគេព្រងើយកន្ដើយនោះឡើយ។ ហើយពួកដែលបានបំពានបានខ្សឹបខ្សៀវគ្នាជាសម្ងាត់ថាៈ (មូហាំ-ម៉ាត់)នេះគ្រាន់តែជាមនុស្សធម្មតាដូចពួកអ្នកប៉ុណ្ណោះ។ តើពួកអ្នក ព្រមទទួលយកមន្ដអាគម ខណៈដែលពួកអ្នកឃើញច្បាស់នោះឬ?
قَالَ رَبِّى يَعْلَمُ ٱلْقَوْلَ فِى ٱلسَّمَآءِ وَٱلْأَرْضِ ۖ وَهُوَ ٱلسَّمِيعُ ٱلْعَلِيمُ ﴿٤﴾
21:4 គាត់(មូហាំម៉ាត់)បានពោល(ទៅកាន់ពួកគេ)ថាៈ ម្ចាស់ របស់ខ្ញុំដឹងនូវពាក្យសំដី(ខ្សឹបខ្សៀវអ្នកដែល)នៅលើមេឃ និង ផែនដី។ ហើយទ្រង់មហាឮ មហាដឹង។
بَلْ قَالُوٓا۟ أَضْغَـٰثُ أَحْلَـٰمٍۭ بَلِ ٱفْتَرَىٰهُ بَلْ هُوَ شَاعِرٌ فَلْيَأْتِنَا بِـَٔايَةٍ كَمَآ أُرْسِلَ ٱلْأَوَّلُونَ ﴿٥﴾
21:5 ផ្ទុយទៅវិញពួកគេបាននិយាយ(ដោយបដិសេធ)ថាៈ (គម្ពីរ គួរអាននេះ)គឺជាភាពច្របូកច្របល់នៃការយល់សប្ដិមិនពិត ឬគេ (មូហាំម៉ាត់)បានប្រឌិតវាឡើង ឬក៏គេគ្រាន់តែជាកវីនិពន្ធម្នាក់ ប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកនាំមកឱ្យយើងនូវមុជីហ្សាត់ណាមួយដូចអ្វី ដែលគេបានបញ្ជូនឱ្យពួកមុនៗ។
مَآ ءَامَنَتْ قَبْلَهُم مِّن قَرْيَةٍ أَهْلَكْنَـٰهَآ ۖ أَفَهُمْ يُؤْمِنُونَ ﴿٦﴾
21:6 គ្មានភូមិស្រុក(ប្រជាជន)មានជំនឿណាមួយដែលយើងបាន បំផ្លាញវាមុនពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)នោះឡើយ។ ដូចេ្នះ តើ ពួកគេនឹងមានជំនឿឬទេ?
وَمَآ أَرْسَلْنَا قَبْلَكَ إِلَّا رِجَالًا نُّوحِىٓ إِلَيْهِمْ ۖ فَسْـَٔلُوٓا۟ أَهْلَ ٱلذِّكْرِ إِن كُنتُمْ لَا تَعْلَمُونَ ﴿٧﴾
21:7 ហើយយើងមិនបានបញ្ជូនអ្នកណាម្នាក់មុនអ្នក(មូហាំម៉ាត់) ក្រៅពីបុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ពួកមូស្ហរីគីន)សួរពួក(អះលីគីតាប)ដែលមានចំណេះ ដឹងចុះ ប្រសិនបើពួកអ្នកមិនបានដឹង។
وَمَا جَعَلْنَـٰهُمْ جَسَدًا لَّا يَأْكُلُونَ ٱلطَّعَامَ وَمَا كَانُوا۟ خَـٰلِدِينَ ﴿٨﴾
21:8 ហើយយើងមិនបានបង្កើតពួកគេ(អ្នកនាំសារ)ដោយមាន ខ្លួនប្រាណមិនចេះបរិភោគចំណីអាហារនោះទេ ហើយពួកគេក៏គ្មាន ជីវិតអមតៈដែរ។
ثُمَّ صَدَقْنَـٰهُمُ ٱلْوَعْدَ فَأَنجَيْنَـٰهُمْ وَمَن نَّشَآءُ وَأَهْلَكْنَا ٱلْمُسْرِفِينَ ﴿٩﴾
21:9 បន្ទាប់មក យើងបានបំពេញកិច្ចសន្យាចំពោះពួកគេ(អ្នក នាំសារ) ហើយយើងបានសង្គ្រោះពួកគេនិងអ្នកណាដែលយើង មានចេតនា តែយើងក៏បានបំផ្លាញពួកដែលបំពានដែរ។
لَقَدْ أَنزَلْنَآ إِلَيْكُمْ كِتَـٰبًا فِيهِ ذِكْرُكُمْ ۖ أَفَلَا تَعْقِلُونَ ﴿١٠﴾
21:10 ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរមួយ(គម្ពីរគួរអាន) ឱ្យពួកអ្នក ដែលនៅក្នុងនោះមានការក្រើនរំលឹកចំពោះពួកអ្នក។ តើពួកអ្នកមិនគិតពិចារណាទេឬ?
وَكَمْ قَصَمْنَا مِن قَرْيَةٍ كَانَتْ ظَالِمَةً وَأَنشَأْنَا بَعْدَهَا قَوْمًا ءَاخَرِينَ ﴿١١﴾
21:11 ហើយយើងបានបំផ្លាញភូមិស្រុក(ប្រជាជន)ដែលបាន បំពាននោះជាច្រើនមកហើយ រួចយើងបានបង្កើតក្រុមមួយផេ្សង ទៀតបន្ទាប់ពីពួកគេ។
فَلَمَّآ أَحَسُّوا۟ بَأْسَنَآ إِذَا هُم مِّنْهَا يَرْكُضُونَ ﴿١٢﴾
21:12 ហើយនៅពេលដែលពួកគេ(អ្នកភូមិស្រុក)បានឃើញ ទារុណកម្មរបស់យើង(មកដល់)ស្រាប់តែពួកគេរត់គេចពីវា។
لَا تَرْكُضُوا۟ وَٱرْجِعُوٓا۟ إِلَىٰ مَآ أُتْرِفْتُمْ فِيهِ وَمَسَـٰكِنِكُمْ لَعَلَّكُمْ تُسْـَٔلُونَ ﴿١٣﴾
21:13 (ម៉ាឡាអ៊ីកាត់បានពោលទៅកាន់ពួកគេថា) ពួកអ្នកកុំ រត់គេចឱ្យសោះ ហើយចូរពួកអ្នកត្រឡប់ទៅរកភាពសប្បាយរីករាយ និងលំនៅដ្ឋាន(ដ៏ប្រណីត)របស់ពួកអ្នកវិញចុះ ពួកអ្នកនឹង ត្រូវគេសួរជាមិនខាន។
قَالُوا۟ يَـٰوَيْلَنَآ إِنَّا كُنَّا ظَـٰلِمِينَ ﴿١٤﴾
21:14 ពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលធ្លាប់បានបំពានមែន។
فَمَا زَالَت تِّلْكَ دَعْوَىٰهُمْ حَتَّىٰ جَعَلْنَـٰهُمْ حَصِيدًا خَـٰمِدِينَ ﴿١٥﴾
21:15 ហើយការស្រែកហៅរបស់ពួកគេនោះនៅតែបន្ដរហូត ទាល់តែយើងធ្វើឱ្យពួកគេដូចជាដំណាំដែលត្រូវបានគេច្រូតកាត់ ដែលមិនអាចរស់បានទៀតឡើយ។
وَمَا خَلَقْنَا ٱلسَّمَآءَ وَٱلْأَرْضَ وَمَا بَيْنَهُمَا لَـٰعِبِينَ ﴿١٦﴾
21:16 ហើយយើងមិនបានបង្កើតមេឃ និងផែនដី និងអ្វីៗដែល នៅចន្លោះវាទាំងពីរជាការលេងសើចនោះឡើយ។
لَوْ أَرَدْنَآ أَن نَّتَّخِذَ لَهْوًا لَّٱتَّخَذْنَـٰهُ مِن لَّدُنَّآ إِن كُنَّا فَـٰعِلِينَ ﴿١٧﴾
21:17 ប្រសិនបើយើងមានបំណងយកជាល្បែងលេងសើច (មហេសី ឬបុត្រ) គឺយើងនឹងយកវាពីអ្នកដែលនៅក្បែរយើង ប្រសិនបើយើងចង់ធ្វើមែននោះ។
بَلْ نَقْذِفُ بِٱلْحَقِّ عَلَى ٱلْبَـٰطِلِ فَيَدْمَغُهُۥ فَإِذَا هُوَ زَاهِقٌ ۚ وَلَكُمُ ٱلْوَيْلُ مِمَّا تَصِفُونَ ﴿١٨﴾
21:18 ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិត(គម្ពីរគួរអាន)ទៅលើ ភាពមិនពិត។ ហើយវាបំផ្លាញភាពមិនពិត ពេលនោះភាពមិនពិត ស្រាប់តែរលាយសាបសូន្យ។ ហើយទារុណកម្មគឺសម្រាប់ពួកអ្នក ដោយសារតែអ្វីដែលពួកអ្នក និយាយប្រឌិត(ថាអល់ឡោះមាន មហេសី និងបុត្រ)នោះ។
وَلَهُۥ مَن فِى ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ۚ وَمَنْ عِندَهُۥ لَا يَسْتَكْبِرُونَ عَنْ عِبَادَتِهِۦ وَلَا يَسْتَحْسِرُونَ ﴿١٩﴾
21:19 ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដីជា កម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយអ្នកនៅក្បែរទ្រង់គឺពួកគេ មិនក្រអឺតក្រទម និងមិននឿយហត់ក្នុងការគោរពសក្ការៈចំពោះ ទ្រង់ឡើយ។
يُسَبِّحُونَ ٱلَّيْلَ وَٱلنَّهَارَ لَا يَفْتُرُونَ ﴿٢٠﴾
21:20 ដោយពួកគេនាំគ្នាលើកតម្កើងទ្រង់ទាំងយប់ទាំងថ្ងៃមិន ធុញទ្រាន់ឡើយ។
أَمِ ٱتَّخَذُوٓا۟ ءَالِهَةً مِّنَ ٱلْأَرْضِ هُمْ يُنشِرُونَ ﴿٢١﴾
21:21 តើពួកគេ(ពួកមូស្ហរីគីន)បានយកព្រះនានាដែលធ្វើអំពីដី (មកគោរពសក្ការៈ) ដែលព្រះទាំងនោះគ្មានលទ្ធភាពអាចប្រោស ជីវិតដែលស្លាប់បានឬ?
لَوْ كَانَ فِيهِمَآ ءَالِهَةٌ إِلَّا ٱللَّهُ لَفَسَدَتَا ۚ فَسُبْحَـٰنَ ٱللَّهِ رَبِّ ٱلْعَرْشِ عَمَّا يَصِفُونَ ﴿٢٢﴾
21:22 ប្រសិនបើនៅលើមេឃ និងផែនដីមានម្ចាស់ច្រើនក្រៅពី អល់ឡោះមែននោះ វាទាំងពីរច្បាស់ជាអន្ដរាយជាមិនខាន។ ដូចេ្នះ អល់ឡោះជាម្ចាស់នៃអារ៉ស្ហមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតនោះទៅទៀត។
لَا يُسْـَٔلُ عَمَّا يَفْعَلُ وَهُمْ يُسْـَٔلُونَ ﴿٢٣﴾
21:23 ទ្រង់មិនត្រូវគេសួរដេញដោលនូវអ្វីដែលទ្រង់ធ្វើនោះ ឡើយ តែពួកគេទេដែលត្រូវគេ(អល់ឡោះ)សួរដេញដោលនោះ។
أَمِ ٱتَّخَذُوا۟ مِن دُونِهِۦٓ ءَالِهَةً ۖ قُلْ هَاتُوا۟ بُرْهَـٰنَكُمْ ۖ هَـٰذَا ذِكْرُ مَن مَّعِىَ وَذِكْرُ مَن قَبْلِى ۗ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ ٱلْحَقَّ ۖ فَهُم مُّعْرِضُونَ ﴿٢٤﴾
21:24 តើពួកគេយកព្រះនានាធ្វើជាម្ចាស់ក្រៅពីទ្រង់ឬ? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកនាំភស្ដុតាងរបស់ពួកអ្នកមកចុះ។ នេះ(គម្ពីរគួរអាន)គឺជាការរំលឹករបស់អ្នកដែលនៅជាមួយខ្ញុំ និង ជាការរំលឹករបស់អ្នកដែលមុនខ្ញុំ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិន ដឹងការពិតឡើយ ដូចេ្នះពួកគេគឺជាពួកដែលងាកចេញ (ពីការពិត)។
وَمَآ أَرْسَلْنَا مِن قَبْلِكَ مِن رَّسُولٍ إِلَّا نُوحِىٓ إِلَيْهِ أَنَّهُۥ لَآ إِلَـٰهَ إِلَّآ أَنَا۠ فَٱعْبُدُونِ ﴿٢٥﴾
21:25 ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នកក្រៅ ពីយើងផ្ដល់វ៉ាហ៊ីទៅឱ្យគេថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងនោះឡើយ។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងចុះ។
وَقَالُوا۟ ٱتَّخَذَ ٱلرَّحْمَـٰنُ وَلَدًا ۗ سُبْحَـٰنَهُۥ ۚ بَلْ عِبَادٌ مُّكْرَمُونَ ﴿٢٦﴾
21:26 ហើយពួកគេបាននិយាយថាៈ ម្ចាស់មហាសប្បុរសមាន បុត្រ។ ទ្រង់មហាស្អាតស្អំ(អំពីអ្វីដែលពួកគេនិយាយ)។ ផ្ទុយទៅ វិញ ពួកគេ(ម៉ាឡាអ៊ីកាត់)គឺជាខ្ញុំរបស់អល់ឡោះដែលត្រូវគេលើក តម្កើង។
لَا يَسْبِقُونَهُۥ بِٱلْقَوْلِ وَهُم بِأَمْرِهِۦ يَعْمَلُونَ ﴿٢٧﴾
21:27 ពួកគេ(ម៉ាឡាអ៊ីកាត់)មិនហ៊ានផ្ដើមសំដីមុនទ្រង់ឡើយ ហើយពួកគេប្រតិបតិ្ដតាមការបញ្ជារបស់ទ្រង់។
يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يَشْفَعُونَ إِلَّا لِمَنِ ٱرْتَضَىٰ وَهُم مِّنْ خَشْيَتِهِۦ مُشْفِقُونَ ﴿٢٨﴾
21:28 ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ(ថ្ងៃបរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ)។ ហើយពួកគេ(ម៉ាឡាអ៊ីកាត់)មិនអាចធ្វើអន្ដរាគមន៍ដល់អ្នកណា ក្រៅពីអ្នកដែលទ្រង់បានយល់ព្រមឡើយ ហើយពួកគេប្រុងប្រយ័ត្ន ដោយកោតខ្លាចទៅចំពោះទ្រង់។
۞ وَمَن يَقُلْ مِنْهُمْ إِنِّىٓ إِلَـٰهٌ مِّن دُونِهِۦ فَذَٰلِكَ نَجْزِيهِ جَهَنَّمَ ۚ كَذَٰلِكَ نَجْزِى ٱلظَّـٰلِمِينَ ﴿٢٩﴾
21:29 ហើយអ្នកណាម្នាក់ក្នុងចំណោមពួកគេដែលនិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាម្ចាស់ផេ្សងពីទ្រង់នោះ យើងនឹងតបស្នង ដល់គេនូវនរកជើហាន់ណាំជាមិនខាន។ ដូច្នោះដែរ យើងនឹងតប ស្នងចំពោះពួកដែលបំពាន។
أَوَلَمْ يَرَ ٱلَّذِينَ كَفَرُوٓا۟ أَنَّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضَ كَانَتَا رَتْقًا فَفَتَقْنَـٰهُمَا ۖ وَجَعَلْنَا مِنَ ٱلْمَآءِ كُلَّ شَىْءٍ حَىٍّ ۖ أَفَلَا يُؤْمِنُونَ ﴿٣٠﴾
21:30 តើពួកដែលគ្មានជំនឿមិនបានដឹងទេឬថាៈ ពិតប្រាកដ ណាស់ មេឃជាច្រើនជាន់ និងផែនដីវាទាំងពីរបានជាប់គ្នា តែយើង បានបំបែកវាទាំងពីរឱ្យឃ្លាតពីគ្នាវិញនោះ? ហើយយើងបានបង្កើត អ្វីៗទាំងអស់ដែលមានជីវិតអំពីទឹក។ ដូចេ្នះតើពួកគេនៅតែមិន ជឿទៀតឬ?
وَجَعَلْنَا فِى ٱلْأَرْضِ رَوَٰسِىَ أَن تَمِيدَ بِهِمْ وَجَعَلْنَا فِيهَا فِجَاجًا سُبُلًا لَّعَلَّهُمْ يَهْتَدُونَ ﴿٣١﴾
21:31 ហើយយើងបានបង្កើតឱ្យមានភ្នំជាច្រើននៅលើផែនដី ដើម្បីកុំឱ្យវារញ្ជួយដល់ពួកគេ និងយើងបានបង្កើតឱ្យមានផ្លូវជាច្រើន ដែលទូលាយនៅលើវា សង្ឃឹមថាពួកគេទទួលបានការចង្អុលបង្ហាញ (ក្នុងកិច្ចការរស់នៅ)។
وَجَعَلْنَا ٱلسَّمَآءَ سَقْفًا مَّحْفُوظًا ۖ وَهُمْ عَنْ ءَايَـٰتِهَا مُعْرِضُونَ ﴿٣٢﴾
21:32 ហើយយើងបានបង្កើតមេឃធ្វើជាដំបូលការពារ(ផែនដី)។ តែពួកគេនៅតែងាកចេញពីភស្ដុតាងនានា(ព្រះអាទិត្យ ព្រះច័ន្ទ ហ្វូងតារា...)របស់វា។
وَهُوَ ٱلَّذِى خَلَقَ ٱلَّيْلَ وَٱلنَّهَارَ وَٱلشَّمْسَ وَٱلْقَمَرَ ۖ كُلٌّ فِى فَلَكٍ يَسْبَحُونَ ﴿٣٣﴾
21:33 ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់ និងពេលថ្ងៃ ហើយនិងព្រះអាទិត្យ ព្រមទាំងព្រះច័ន្ទ។ ដោយពួកវាទាំងអស់ ដើរតាមគន្លងរបស់វា។
وَمَا جَعَلْنَا لِبَشَرٍ مِّن قَبْلِكَ ٱلْخُلْدَ ۖ أَفَإِي۟ن مِّتَّ فَهُمُ ٱلْخَـٰلِدُونَ ﴿٣٤﴾
21:34 ហើយយើងមិនបានប្រទានជីវិតអមតៈឱ្យមនុស្សលោកណា ម្នាក់មុនអ្នក(មូហាំម៉ាត់)ឡើយ។ ដូចេ្នះ ប្រសិនបើអ្នកស្លាប់ តើពួកគេ(ពួកប្រឆាំង)មានជីវិតអមតៈឬ?
كُلُّ نَفْسٍ ذَآئِقَةُ ٱلْمَوْتِ ۗ وَنَبْلُوكُم بِٱلشَّرِّ وَٱلْخَيْرِ فِتْنَةً ۖ وَإِلَيْنَا تُرْجَعُونَ ﴿٣٥﴾
21:35 រាល់ៗរបស់ដែលមានជីវិតនឹងភ្លក្សរសជាតិនៃការស្លាប់។ ហើយយើងនឹងសាកល្បងពួកអ្នកនូវប្រការអាក្រក់ និងប្រការល្អ។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងវិញ។
وَإِذَا رَءَاكَ ٱلَّذِينَ كَفَرُوٓا۟ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَـٰذَا ٱلَّذِى يَذْكُرُ ءَالِهَتَكُمْ وَهُم بِذِكْرِ ٱلرَّحْمَـٰنِ هُمْ كَـٰفِرُونَ ﴿٣٦﴾
21:36 ហើយនៅពេលដែលពួកប្រឆាំងបានឃើញអ្នក(មូហាំម៉ាត់) ពួកគេមិននិយាយអ្វីក្រៅពីការមើលងាយថាៈ តើគេនេះ ឬជាអ្នក ដែលនិយាយអាក្រក់ពីម្ចាស់(ព្រះនានា)របស់ពួកអ្នកនោះ? ដោយ ពួកគេគ្មានជំនឿនឹងការរំលឹកនៃម្ចាស់មហាសប្បុរសឡើយ។
خُلِقَ ٱلْإِنسَـٰنُ مِنْ عَجَلٍ ۚ سَأُو۟رِيكُمْ ءَايَـٰتِى فَلَا تَسْتَعْجِلُونِ ﴿٣٧﴾
21:37 គេបានបង្កើតមនុស្សលោកមកគឺមានលក្ខណៈអន្ទះសា។ យើងនឹងបង្ហាញពួកអ្នកនូវភស្ដុតាង(ទារុណកម្ម)របស់យើង។ ដូចេ្នះ ចូរពួកអ្នកកុំអន្ទះសាសុំពីយើងពេក។
وَيَقُولُونَ مَتَىٰ هَـٰذَا ٱلْوَعْدُ إِن كُنتُمْ صَـٰدِقِينَ ﴿٣٨﴾
21:38 ហើយពួកគេសួរថាៈ តើការសន្យា(ទារុណកម្ម)នេះនឹង មកដល់នៅពេលណា ប្រសិនបើពួកអ្នកគឺជាអ្នកដែលនិយាយពិត មែននោះ?
لَوْ يَعْلَمُ ٱلَّذِينَ كَفَرُوا۟ حِينَ لَا يَكُفُّونَ عَن وُجُوهِهِمُ ٱلنَّارَ وَلَا عَن ظُهُورِهِمْ وَلَا هُمْ يُنصَرُونَ ﴿٣٩﴾
21:39 ប្រសិនបើពួកដែលប្រឆាំងដឹងពីពេលវេលាដែលពួកគេមិន អាចការពារភ្លើងនរកចេញពីមុខ និងខ្នងរបស់ពួកគេ ហើយគ្មានអ្នក ណាជួយពួកគេនោះ (ប្រាកដជាពួកគេមិនទាមទារចង់ឃើញទារុណកម្មរបស់អល់ឡោះឡើយ)។
بَلْ تَأْتِيهِم بَغْتَةً فَتَبْهَتُهُمْ فَلَا يَسْتَطِيعُونَ رَدَّهَا وَلَا هُمْ يُنظَرُونَ ﴿٤٠﴾
21:40 ផ្ទុយទៅវិញ វា(ភ្លើងនរក)នឹងមកដល់ពួកគេភ្លាមៗ ហើយ វាធ្វើឱ្យពួកគេស្រឡាំងកាំង។ ពេលនោះពួកគេមិនអាចទប់ទល់នឹង វាបានឡើយ ហើយពួកគេក៏មិនត្រូវគេពន្យារ(ទារុណកម្ម)ដែរ។
وَلَقَدِ ٱسْتُهْزِئَ بِرُسُلٍ مِّن قَبْلِكَ فَحَاقَ بِٱلَّذِينَ سَخِرُوا۟ مِنْهُم مَّا كَانُوا۟ بِهِۦ يَسْتَهْزِءُونَ ﴿٤١﴾
21:41 ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនៗអ្នក(មូហាំ-ម៉ាត់)ក៏ត្រូវបានគេចំអកឡកឡឺយដែរ។ ពេលនោះ(ទារុណកម្ម) បានហ៊ុំព័ទ្ធពួកដែលបានប្រមាថមើលងាយបណ្ដាអ្នកនាំសារនូវអ្វី ដែលពួកគេធ្លាប់បានចំអកឡកឡឺយចំពោះវានោះ។
قُلْ مَن يَكْلَؤُكُم بِٱلَّيْلِ وَٱلنَّهَارِ مِنَ ٱلرَّحْمَـٰنِ ۗ بَلْ هُمْ عَن ذِكْرِ رَبِّهِم مُّعْرِضُونَ ﴿٤٢﴾
21:42 ចូរអ្នក(មូហាំម៉ាត់ )សួរថាៈ តើមានអ្នកណាការពារពួកអ្នកនៅពេលយប់ និងពេលថ្ងៃពីទារុណកម្មរបស់ម្ចាស់មហា សប្បុរស? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលងាកចេញពីការរំលឹក នៃម្ចាស់របស់ពួកគេ។
أَمْ لَهُمْ ءَالِهَةٌ تَمْنَعُهُم مِّن دُونِنَا ۚ لَا يَسْتَطِيعُونَ نَصْرَ أَنفُسِهِمْ وَلَا هُم مِّنَّا يُصْحَبُونَ ﴿٤٣﴾
21:43 ឬមួយពួកគេមានព្រះផេ្សងពីយើង ដែលអាចការពារពួក គេ(ពីទារុណកម្មរបស់យើង)? ពួកគេ(ព្រះនានា)គ្មានសមត្ថភាព នឹងជួយខ្លួនឯង ហើយពួកគេក៏គ្មានការគាំពារពីយើងដែរ។
بَلْ مَتَّعْنَا هَـٰٓؤُلَآءِ وَءَابَآءَهُمْ حَتَّىٰ طَالَ عَلَيْهِمُ ٱلْعُمُرُ ۗ أَفَلَا يَرَوْنَ أَنَّا نَأْتِى ٱلْأَرْضَ نَنقُصُهَا مِنْ أَطْرَافِهَآ ۚ أَفَهُمُ ٱلْغَـٰلِبُونَ ﴿٤٤﴾
21:44 ផ្ទុយទៅវិញ យើងបានផ្ដល់ភាពសប្បាយរីករាយដល់ពួក គេ និងជីដូនជីតារបស់ពួកគេរហូតដល់ពួកគេមានអាយុវែង(ទើប ពួកគេភ្លើតភ្លើនភេ្លចខ្លួនក្នុងការគោរពសក្ការៈមកចំពោះយើង)។ តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងរំដោះយកទឹកដីឱ្យ(អ្នកមានជំនឿ)ដោយយើងកាត់បន្ថយវា (ពីពួកប្រឆាំង)បន្ដិចម្ដងៗនៅគ្រប់ទិសទីនោះ? ដួចេ្នះ តើពួកគេជា ពួកដែលឈ្នះឬ?
قُلْ إِنَّمَآ أُنذِرُكُم بِٱلْوَحْىِ ۚ وَلَا يَسْمَعُ ٱلصُّمُّ ٱلدُّعَآءَ إِذَا مَا يُنذَرُونَ ﴿٤٥﴾
21:45 ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតខ្ញុំគ្រាន់តែដាស់ តឿនព្រមានពួកអ្នកដោយវ៉ាហ៊ីប៉ុណ្ណោះ។ ហើយអ្នកដែលថ្លង់ ស្ដាប់មិនឮការអំពាវនាវឡើយ កាលបើមានគេដាស់តឿនព្រមាន ពួកគេនោះ។
وَلَئِن مَّسَّتْهُمْ نَفْحَةٌ مِّنْ عَذَابِ رَبِّكَ لَيَقُولُنَّ يَـٰوَيْلَنَآ إِنَّا كُنَّا ظَـٰلِمِينَ ﴿٤٦﴾
21:46 ហើយជាការពិតណាស់ ប្រសិនបើទារុណកម្មពីម្ចាស់របស់ អ្នកប៉ះពួកគេតែបន្ដិច ពួកគេពិតជានិយាយ(ដោយស្រែកយំ)ថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជា ពួកដែលបានបំពាន។
وَنَضَعُ ٱلْمَوَٰزِينَ ٱلْقِسْطَ لِيَوْمِ ٱلْقِيَـٰمَةِ فَلَا تُظْلَمُ نَفْسٌ شَيْـًٔا ۖ وَإِن كَانَ مِثْقَالَ حَبَّةٍ مِّنْ خَرْدَلٍ أَتَيْنَا بِهَا ۗ وَكَفَىٰ بِنَا حَـٰسِبِينَ ﴿٤٧﴾
21:47 ហើយយើងនឹងដាក់ជញ្ជីងយុត្ដិធម៌នៅថ្ងៃបរលោក។ ដូចេ្នះ គ្រប់ៗរូបនឹងមិនត្រូវគេបំបាត់អ្វី(ទង្វើរបស់គេ)បន្ដិចឡើយ។ ហើយ សូម្បីវាមានទម្ងន់ដូចគ្រាប់ស្ពៃ ក៏យើងនាំវា(អំពើល្អ និងអំពើអាក្រក់)មកដែរ។ គ្រប់គ្រាន់ហើយយើងជាអ្នកជំនុំជំរះ។
وَلَقَدْ ءَاتَيْنَا مُوسَىٰ وَهَـٰرُونَ ٱلْفُرْقَانَ وَضِيَآءً وَذِكْرًا لِّلْمُتَّقِينَ ﴿٤٨﴾
21:48 ហើយជាការពិតណាស់់ យើងបានផ្ដល់គម្ពីរ(តាវរ៉ត)ឱ្យ មូសា និងហារូន ជាពន្លឺ(ការចង្អុលបង្ហាញទៅរកផ្លូវល្អ)និងជាការ រំលឹកសម្រាប់បណ្ដាអ្នកដែលកោតខ្លាចយើង។
ٱلَّذِينَ يَخْشَوْنَ رَبَّهُم بِٱلْغَيْبِ وَهُم مِّنَ ٱلسَّاعَةِ مُشْفِقُونَ ﴿٤٩﴾
21:49 គឺបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអាថ៌កំបាំង ហើយពួកគេខ្លាចថ្ងៃបរលោកបំផុត។
وَهَـٰذَا ذِكْرٌ مُّبَارَكٌ أَنزَلْنَـٰهُ ۚ أَفَأَنتُمْ لَهُۥ مُنكِرُونَ ﴿٥٠﴾
21:50 ហើយនេះ(គម្ពីរគួរអាន)គឺជាការរំលឹកដ៏មានពរជ័យដែល យើងបានបញ្ចុះវាមក។ ដូចេ្នះហេតុអ្វីបានជាពួកអ្នកបដិសេធនឹងវា?
۞ وَلَقَدْ ءَاتَيْنَآ إِبْرَٰهِيمَ رُشْدَهُۥ مِن قَبْلُ وَكُنَّا بِهِۦ عَـٰلِمِينَ ﴿٥١﴾
21:51 ហើយជាការពិតណាស់ យើងបានប្រទានឱ្យអ៊ីព្រហ៊ីម នូវ ការចង្អុលបង្ហាញរបស់គេកាលពីមុន(កេ្មងវ័យ) ហើយយើងដឹង យ៉ាងច្បាស់អំពីគេ។
إِذْ قَالَ لِأَبِيهِ وَقَوْمِهِۦ مَا هَـٰذِهِ ٱلتَّمَاثِيلُ ٱلَّتِىٓ أَنتُمْ لَهَا عَـٰكِفُونَ ﴿٥٢﴾
21:52 នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានសួរទៅកាន់ឪពុក និង ប្រជាជនរបស់គេថាៈ តើរូបបដិមាដែលពួកអ្នកនាំគ្នាគោរពសក្ការៈ ចំពោះវាទាំងនេះជាអ្វី?
قَالُوا۟ وَجَدْنَآ ءَابَآءَنَا لَهَا عَـٰبِدِينَ ﴿٥٣﴾
21:53 ពួកគេឆ្លើយថាៈ ពួកយើងបានឃើញជីដូនជីតារបស់ពួក យើងគោរពសក្ការៈចំពោះពួកគេ។
قَالَ لَقَدْ كُنتُمْ أَنتُمْ وَءَابَآؤُكُمْ فِى ضَلَـٰلٍ مُّبِينٍ ﴿٥٤﴾
21:54 គាត់បានពោលថាៈ ជាការពិតណាស់ ពួកអ្នកនិងជីដូនជីតា របស់ពួកអ្នកបានស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។
قَالُوٓا۟ أَجِئْتَنَا بِٱلْحَقِّ أَمْ أَنتَ مِنَ ٱللَّـٰعِبِينَ ﴿٥٥﴾
21:55 ពួកគេតបវិញថាៈ តើអ្នកនាំមកឱ្យយើងនូវការពិត ឬមួយ អ្នកជាមនុស្សម្នាក់ក្នុងចំណោមពួកដែលនិយាយលេងសើច?
قَالَ بَل رَّبُّكُمْ رَبُّ ٱلسَّمَـٰوَٰتِ وَٱلْأَرْضِ ٱلَّذِى فَطَرَهُنَّ وَأَنَا۠ عَلَىٰ ذَٰلِكُم مِّنَ ٱلشَّـٰهِدِينَ ﴿٥٦﴾
21:56 គេ(អ៊ីព្រហ៊ីម)បានពោលទៅវិញថាៈ ផ្ទុយទៅវិញ ម្ចាស់ របស់ពួកអ្នកគឺជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីដែល ទ្រង់បានបង្កើតវាទាំងនោះ ហើយខ្ញុំជាសាក្សីម្នាក់លើរឿងទាំង នោះ។
وَتَٱللَّهِ لَأَكِيدَنَّ أَصْنَـٰمَكُم بَعْدَ أَن تُوَلُّوا۟ مُدْبِرِينَ ﴿٥٧﴾
21:57 ខ្ញុំស្បថនឹងអល់ឡោះថាៈ ខ្ញុំនឹងរៀបគម្រោងកំចាត់រូប បដិមាទាំងអស់របស់ពួកអ្នក ក្រោយពេលដែលពួកអ្នកត្រឡប់មក (ពីពិធីបុណ្យ)វិញ។
فَجَعَلَهُمْ جُذَٰذًا إِلَّا كَبِيرًا لَّهُمْ لَعَلَّهُمْ إِلَيْهِ يَرْجِعُونَ ﴿٥٨﴾
21:58 ពេលនោះគេ(អ៊ីព្រហ៊ីម)ក៏បានវាយកំទេចរូបបដិមាទាំង នោះឱ្យទៅជាបំណែកៗ លើកលែងតែរូបបដិមាមួយធំជាងគេ ប៉ុណ្ណោះ ដើម្បីឱ្យពួកគេត្រឡប់ទៅកាន់វា(ហើយសួរវា)។
قَالُوا۟ مَن فَعَلَ هَـٰذَا بِـَٔالِهَتِنَآ إِنَّهُۥ لَمِنَ ٱلظَّـٰلِمِينَ ﴿٥٩﴾
21:59 ពួកគេ(ពួកគ្មានជំនឿ)បាននិយាយថាៈ តើអ្នកណាបានធ្វើ មកលើព្រះនានារបស់ពួកយើងបែបនេះ? ពិតប្រាកដណាស់ អ្នក នោះពិតជាស្ថិតក្នុងចំណោមពួកដែលល្មើស។
قَالُوا۟ سَمِعْنَا فَتًى يَذْكُرُهُمْ يُقَالُ لَهُۥٓ إِبْرَٰهِيمُ ﴿٦٠﴾
21:60 ពួកគេមួយចំនួនបាននិយាយថាៈពួកយើងបានឮយុវជនម្នាក់ និយាយ(អាក្រក់)ពីពួកវា(រូបបដិមា) គេហៅគាត់ថាអ៊ីព្រហ៊ីម ។
قَالُوا۟ فَأْتُوا۟ بِهِۦ عَلَىٰٓ أَعْيُنِ ٱلنَّاسِ لَعَلَّهُمْ يَشْهَدُونَ ﴿٦١﴾
21:61 ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកនាំគេមកនៅចំពោះមុខ មហាជន ដើម្បីឱ្យពួកគេធ្វើជាសាក្សី(ចំពោះការប្រព្រឹត្ដរបស់គេ)។
قَالُوٓا۟ ءَأَنتَ فَعَلْتَ هَـٰذَا بِـَٔالِهَتِنَا يَـٰٓإِبْرَٰهِيمُ ﴿٦٢﴾
21:62 ពួកគេបានសួរថាៈ តើអ្នកឬដែលបានធ្វើបែបនេះមកលើ ព្រះរបស់ពួកយើងឱអ៊ីព្រហ៊ីម?
قَالَ بَلْ فَعَلَهُۥ كَبِيرُهُمْ هَـٰذَا فَسْـَٔلُوهُمْ إِن كَانُوا۟ يَنطِقُونَ ﴿٦٣﴾
21:63 គេ(អ៊ីព្រហ៊ីម)បានឆ្លើយថា ផ្ទុយទៅវិញ គឺរូបបដិមា ធំជាងគេនេះហើយដែលបានធ្វើវានោះ។ ដូចេ្នះ ចូរពួកអ្នកសួរ ពួកវាចុះ ប្រសិនបើពួកវាចេះនិយាយមែននោះ។
فَرَجَعُوٓا۟ إِلَىٰٓ أَنفُسِهِمْ فَقَالُوٓا۟ إِنَّكُمْ أَنتُمُ ٱلظَّـٰلِمُونَ ﴿٦٤﴾
21:64 ហើយ(ដោយពាក្យសំដីនេះ) ពួកគេបានបែរមកបន្ទោស គ្នារបស់ពួកគេវិញ ហើយក៏បាននិយាយថាៈ ពិតប្រាកដណាស់ ពួក អ្នកគឺជាពួកដែលបំពាន។
ثُمَّ نُكِسُوا۟ عَلَىٰ رُءُوسِهِمْ لَقَدْ عَلِمْتَ مَا هَـٰٓؤُلَآءِ يَنطِقُونَ ﴿٦٥﴾
21:65 បន្ទាប់មក ពួកគេបានឱនក្បាលរបស់ពួកគេ(ដោយខ្មាស់ អៀន រួចក៏និយាយទៅកាន់អ៊ីព្រហ៊ីមថា) ជាការពិតណាស់ អ្នក បានដឹងហើយថា ពួកវាទាំងនេះមិនចេះនិយាយឡើយ។
قَالَ أَفَتَعْبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكُمْ شَيْـًٔا وَلَا يَضُرُّكُمْ ﴿٦٦﴾
21:66 គាត់បានតបវិញថាៈ ដូចេ្នះ តើពួកអ្នកនៅគោរពសក្ការៈ ចំពោះអ្វីដែលមិនផ្ដល់ផលប្រយោជន៍ ឬមិនផ្ដល់គ្រោះថ្នាក់អ្វីសោះ ដល់ពួកអ្នកផេ្សងពីអល់ឡោះឬ?
أُفٍّ لَّكُمْ وَلِمَا تَعْبُدُونَ مِن دُونِ ٱللَّهِ ۖ أَفَلَا تَعْقِلُونَ ﴿٦٧﴾
21:67 គួរឱ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងចំពោះអ្វីៗដែល ពួកអ្នកនៅគោរពសក្ការៈក្រៅពីអល់ឡោះនោះ។ តើពួកអ្នកមិន ត្រិះរិះពិចារណាទេឬ?
قَالُوا۟ حَرِّقُوهُ وَٱنصُرُوٓا۟ ءَالِهَتَكُمْ إِن كُنتُمْ فَـٰعِلِينَ ﴿٦٨﴾
21:68 ពួកគេបាននិយាយថាៈ ចូរពួកអ្នកដុតគេ(អ៊ីព្រហ៊ីម) និង នាំគ្នាជួយសង្គ្រោះព្រះរបស់ពួកអ្នក ប្រសិនបើពួកអ្នកចង់ធ្វើ។
قُلْنَا يَـٰنَارُ كُونِى بَرْدًا وَسَلَـٰمًا عَلَىٰٓ إِبْرَٰهِيمَ ﴿٦٩﴾
21:69 យើងបានមានបន្ទូលថាៈ ឱភ្លើង. ចូរប្រែក្លាយទៅជា ត្រជាក់ និងផ្ដល់សុវត្ថិភាពដល់អ៊ីព្រហ៊ីម ចុះ។
وَأَرَادُوا۟ بِهِۦ كَيْدًا فَجَعَلْنَـٰهُمُ ٱلْأَخْسَرِينَ ﴿٧٠﴾
21:70 ហើយពួកគេមានបំណងរៀបចំផែនការអាក្រក់ចំពោះគេ (អ៊ីព្រហ៊ីម) ប៉ុន្ដែយើងបានធ្វើឱ្យពួកគេវិនាសខាតបង់។
وَنَجَّيْنَـٰهُ وَلُوطًا إِلَى ٱلْأَرْضِ ٱلَّتِى بَـٰرَكْنَا فِيهَا لِلْعَـٰلَمِينَ ﴿٧١﴾
21:71 ហើយយើងបានសង្គ្រោះគេ(អ៊ីព្រហ៊ីម) និងលូត(ពីទឹកដី អ៊ីរ៉ាក់)ទៅកាន់ទឹកដី(ស្ហាម)ដែលយើងបានប្រទានពរជ័យចំពោះ ទឹកដីនេះសម្រាប់ពិភពលោក។
وَوَهَبْنَا لَهُۥٓ إِسْحَـٰقَ وَيَعْقُوبَ نَافِلَةً ۖ وَكُلًّا جَعَلْنَا صَـٰلِحِينَ ﴿٧٢﴾
21:72 ហើយយើងបានប្រទានអ៊ីស្ហាក(ជាកូន) និងយ៉ាក់កូប(ជា ចៅ)ឱ្យគេ(អ៊ីព្រហ៊ីម)ថែមទៀត។ ហើយយើងបានធ្វើឱ្យពួកគេ ក្លាយជាអ្នកដែលល្អត្រឹមត្រូវ។
وَجَعَلْنَـٰهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنَا وَأَوْحَيْنَآ إِلَيْهِمْ فِعْلَ ٱلْخَيْرَٰتِ وَإِقَامَ ٱلصَّلَوٰةِ وَإِيتَآءَ ٱلزَّكَوٰةِ ۖ وَكَانُوا۟ لَنَا عَـٰبِدِينَ ﴿٧٣﴾
21:73 ហើយយើងបានធ្វើឱ្យពួកគេក្លាយទៅជាអ្នកដឹកនាំដើម្បី ចង្អុលបង្ហាញផ្លូវ(ដល់មនុស្សលោក)តាមបទបញ្ជារបស់យើង។ ហើយយើងបានផ្ដល់វ៉ាហ៊ីដល់ពួកគេឱ្យសាងអំពើល្អ និងប្រតិបត្ដិ សឡាត ហើយនិងបរិច្ចាគហ្សាកាត់។ ហើយពួកគេគឺជាអ្នកដែល បានគោរពសក្ការៈមកចំពោះយើង។
وَلُوطًا ءَاتَيْنَـٰهُ حُكْمًا وَعِلْمًا وَنَجَّيْنَـٰهُ مِنَ ٱلْقَرْيَةِ ٱلَّتِى كَانَت تَّعْمَلُ ٱلْخَبَـٰٓئِثَ ۗ إِنَّهُمْ كَانُوا۟ قَوْمَ سَوْءٍ فَـٰسِقِينَ ﴿٧٤﴾
21:74 ហើយលូតវិញ យើងបានប្រទានឱ្យគេនូវគតិបណ្ឌិត និង ចំណេះដឹង ហើយយើងបានសង្គ្រោះគេឱ្យផុតពីអ្នកភូមិដែលបាន ប្រព្រឹត្ដអំពើស្មោកគ្រោក។ ពិតប្រាកដណាស់ ពួកគេជាក្រុមអាក្រក់ ដែលល្មើសនឹងបទបញ្ជារបស់យើង។
وَأَدْخَلْنَـٰهُ فِى رَحْمَتِنَآ ۖ إِنَّهُۥ مِنَ ٱلصَّـٰلِحِينَ ﴿٧٥﴾
21:75 ហើយយើងបានបញ្ចូលគេទៅក្នុងក្ដីមេត្ដាករុណារបស់ យើង។ ពិតប្រាកដណាស់ គេស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អ។
وَنُوحًا إِذْ نَادَىٰ مِن قَبْلُ فَٱسْتَجَبْنَا لَهُۥ فَنَجَّيْنَـٰهُ وَأَهْلَهُۥ مِنَ ٱلْكَرْبِ ٱلْعَظِيمِ ﴿٧٦﴾
21:76 ហើយ(ចូរចងចាំអំពីរឿង)នួហ នៅពេលដែលគេបានបួង សួងសុំកាលពីមុន យើងក៏បានឆើ្លយតបចំពោះគេ។ ហើយយើងបាន សង្គ្រោះគេនិងអ្នករួមជំនឿរបស់គេឱ្យផុតពីគ្រោះមហន្ដរាយ(ទឹក ជំនន់)ដ៏ធំ។
وَنَصَرْنَـٰهُ مِنَ ٱلْقَوْمِ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَـٰتِنَآ ۚ إِنَّهُمْ كَانُوا۟ قَوْمَ سَوْءٍ فَأَغْرَقْنَـٰهُمْ أَجْمَعِينَ ﴿٧٧﴾
21:77 ហើយ យើងបានជួយគេឱ្យរួចផុតពីក្រុមដែលបានបដិសេធ នឹងបណ្ដាភស្ដុតាងរបស់យើង។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុម អាក្រក់។ ដូចេ្នះហើយយើងបានពន្លិចពួកគេក្នុងទឹកទាំងអស់គ្នា។
وَدَاوُۥدَ وَسُلَيْمَـٰنَ إِذْ يَحْكُمَانِ فِى ٱلْحَرْثِ إِذْ نَفَشَتْ فِيهِ غَنَمُ ٱلْقَوْمِ وَكُنَّا لِحُكْمِهِمْ شَـٰهِدِينَ ﴿٧٨﴾
21:78 ហើយ(ចូរចងចាំអំពីរឿង)ដាវូដ(ឪពុក)និងស៊ូឡៃម៉ាន (កូន)កាលនោះគេទាំងពីរបានកាត់ក្ដ្ដីពីរឿងចំការដំណាំមួយដែល ហ្វូងពពែរបស់ក្រុមអ្នកស្រុកបានចូលស៊ីខេ្ទចខ្ទីនៅយប់មួយ ហើយ យើង(អល់ឡោះ)ជាសាក្សីចំពោះការកាត់ក្ដីរបស់ពួកគេ។
فَفَهَّمْنَـٰهَا سُلَيْمَـٰنَ ۚ وَكُلًّا ءَاتَيْنَا حُكْمًا وَعِلْمًا ۚ وَسَخَّرْنَا مَعَ دَاوُۥدَ ٱلْجِبَالَ يُسَبِّحْنَ وَٱلطَّيْرَ ۚ وَكُنَّا فَـٰعِلِينَ ﴿٧٩﴾
21:79 ក្រោយមកយើងបានធ្វើឱ្យស៊ូឡៃម៉ានយល់អំពីរឿងក្ដីនេះ។ ហើយយើងបានប្រទានភាពឈ្លាសវៃ និងចំណេះដឹងដល់គេទាំងពីរ។ រួចហើយយើងបានធ្វើឱ្យភ្នំនិងហ្វូងសត្វស្លាបជាច្រើនលើកតម្កើង សរសើរ(ចំពោះយើង)រួមជាមួយដាវូដ។ ហើយយើងគឺជាអ្នកធ្វើ រឿងទាំងនេះ។
وَعَلَّمْنَـٰهُ صَنْعَةَ لَبُوسٍ لَّكُمْ لِتُحْصِنَكُم مِّنۢ بَأْسِكُمْ ۖ فَهَلْ أَنتُمْ شَـٰكِرُونَ ﴿٨٠﴾
21:80 ហើយយើងបានបង្រៀនគេ(ដាវូដ)ឱ្យចេះធ្វើអាវក្រោះ សម្រាប់ពួកអ្នក ដើម្បីការពារពួកអ្នកក្នុងការធ្វើសង្គ្រាមរបស់ ពួកអ្នក។ តើពួកអ្នកដឹងគុណឬទេ?
وَلِسُلَيْمَـٰنَ ٱلرِّيحَ عَاصِفَةً تَجْرِى بِأَمْرِهِۦٓ إِلَى ٱلْأَرْضِ ٱلَّتِى بَـٰرَكْنَا فِيهَا ۚ وَكُنَّا بِكُلِّ شَىْءٍ عَـٰلِمِينَ ﴿٨١﴾
21:81 ហើយយើងបានផ្ដល់ឱ្យស៊ូឡៃម៉ាននូវវាយោដែលបក់បោក តាមបញ្ជារបស់គេទៅកាន់ទឹកដីដែលយើងបានប្រទានពរជ័យចំពោះ វា(ទឹកដីស្ហាម)។ ហើយយើងដឹងបំផុតនូវអ្វីៗទាំងអស់។
وَمِنَ ٱلشَّيَـٰطِينِ مَن يَغُوصُونَ لَهُۥ وَيَعْمَلُونَ عَمَلًا دُونَ ذَٰلِكَ ۖ وَكُنَّا لَهُمْ حَـٰفِظِينَ ﴿٨٢﴾
21:82 ហើយក្នុងចំណោមពួកស្ហៃតនមានអ្នកជ្រមុជទឹក(រក កំណប់ក្នុងបាតសមុទ្រ)ឱ្យគេ(ស៊ូឡៃម៉ាន) និងធ្វើកិច្ចការផេ្សង ពីនោះទៀត ហើយយើងគឺជាអ្នកថែរក្សាពួកគេទាំងនោះ។
۞ وَأَيُّوبَ إِذْ نَادَىٰ رَبَّهُۥٓ أَنِّى مَسَّنِىَ ٱلضُّرُّ وَأَنتَ أَرْحَمُ ٱلرَّٰحِمِينَ ﴿٨٣﴾
21:83 ហើយ(ចូរចងចាំអំពីរឿង)អៃយ៉ូបនៅពេលដែលគេបាន បួងសួងសុំម្ចាស់របស់គេថាៈ ពិតប្រាកដណាស់ ភាពគ្រោះថ្នាក់បាន មកបៀតបៀនខ្ញុំ ហើយមានតែទ្រង់ទេគឺជាអ្នកដែលអាណិត ស្រឡាញ់ជាងគេបំផុត។
فَٱسْتَجَبْنَا لَهُۥ فَكَشَفْنَا مَا بِهِۦ مِن ضُرٍّ ۖ وَءَاتَيْنَـٰهُ أَهْلَهُۥ وَمِثْلَهُم مَّعَهُمْ رَحْمَةً مِّنْ عِندِنَا وَذِكْرَىٰ لِلْعَـٰبِدِينَ ﴿٨٤﴾
21:84 ដូចេ្នះហើយ យើងបានឆ្លើយតបនូវការបួងសួងសុំរបស់គេ ហើយយើងបានរំដោះភាពគ្រោះថ្នាក់ឱ្យចេញពីខ្លួនគេ។ ហើយយើង បានផ្ដល់ឱ្យគេបានជួបជុំគ្រួសាររបស់គេឡើងវិញ ហើយនិងផ្ដល់ឱ្យ ពួកគេដូចអ្វីដែលមាននៅជាមួយពួកគេពីមុនដោយក្ដីមេត្ដាករុណា ពីយើង និងជាការរំលឹកដល់បណ្ដាអ្នកដែលគោរពសក្ការៈចំពោះ យើង។
وَإِسْمَـٰعِيلَ وَإِدْرِيسَ وَذَا ٱلْكِفْلِ ۖ كُلٌّ مِّنَ ٱلصَّـٰبِرِينَ ﴿٨٥﴾
21:85 (ចូរអ្នកចងចាំអំពីរឿង)អ៊ីស្មាអ៊ីល អ៊ីទ្រីស និងហ៊្សុល គីហ្វលី គេទាំងអស់គឺស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់។
وَأَدْخَلْنَـٰهُمْ فِى رَحْمَتِنَآ ۖ إِنَّهُم مِّنَ ٱلصَّـٰلِحِينَ ﴿٨٦﴾
21:86 ហើយយើងបានបញ្ចូលពួកគេទៅក្នុងក្ដីមេត្ដាករុណារបស់ យើង។ ពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អត្រឹមត្រូវ។
وَذَا ٱلنُّونِ إِذ ذَّهَبَ مُغَـٰضِبًا فَظَنَّ أَن لَّن نَّقْدِرَ عَلَيْهِ فَنَادَىٰ فِى ٱلظُّلُمَـٰتِ أَن لَّآ إِلَـٰهَ إِلَّآ أَنتَ سُبْحَـٰنَكَ إِنِّى كُنتُ مِنَ ٱلظَّـٰلِمِينَ ﴿٨٧﴾
21:87 ហើយ(ចូរអ្នកចងចាំអំពីរឿង)ហ្សាន់នូន(យូនូស)នៅ ពេលដែលគេចាកចេញទៅដោយកំហឹង ហើយគេបានគិតថា យើង (អល់ឡោះ)មិនធ្វើទណ្ឌកម្មលើរូបគេទេ ក្រោយមកគេបានបួង សួងសុំក្នុងពេលងងឹតថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហា ស្អាតស្អំ. ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែល បំពាននោះ។
فَٱسْتَجَبْنَا لَهُۥ وَنَجَّيْنَـٰهُ مِنَ ٱلْغَمِّ ۚ وَكَذَٰلِكَ نُـۨجِى ٱلْمُؤْمِنِينَ ﴿٨٨﴾
21:88 ដូចេ្នះហើយ យើងបានឆ្លើយតបនឹងការបួងសួងសុំរបស់គេ ហើយយើងបានសង្គ្រោះគេឱ្យផុតពីភាពទុក្ខព្រួយ។ ហើយដូច្នោះ ដែរ យើងសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ។
وَزَكَرِيَّآ إِذْ نَادَىٰ رَبَّهُۥ رَبِّ لَا تَذَرْنِى فَرْدًا وَأَنتَ خَيْرُ ٱلْوَٰرِثِينَ ﴿٨٩﴾
21:89 ហើយ(ចូរចងចាំអំពីរឿង)ហ្សាការីយ៉ានៅពេលដែលគេ បានបួងសួងសុំម្ចាស់របស់គេថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាកុំ ទុកឱ្យខ្ញុំនៅម្នាក់ឯង(ដោយគ្មានអ្នកបន្ដត្រកូល)អ្វី ហើយទ្រង់គឺជា អ្នកដែលទទួលមរតកល្អជាងគេ។
فَٱسْتَجَبْنَا لَهُۥ وَوَهَبْنَا لَهُۥ يَحْيَىٰ وَأَصْلَحْنَا لَهُۥ زَوْجَهُۥٓ ۚ إِنَّهُمْ كَانُوا۟ يُسَـٰرِعُونَ فِى ٱلْخَيْرَٰتِ وَيَدْعُونَنَا رَغَبًا وَرَهَبًا ۖ وَكَانُوا۟ لَنَا خَـٰشِعِينَ ﴿٩٠﴾
21:90 ដូចេ្នះហើយ យើងបានឆ្លើយតបនឹងការបួងសួងសុំរបស់គេ ហើយយើងបានប្រទានយ៉ះយ៉ាឱ្យគេ ហើយយើងបានព្យាបាលភរិយា របស់គេឱ្យគេ(មានកូន)។ ពិតប្រាកដណាស់ ពួកគេស្វាហាប់ក្នុង ការសាងអំពើល្អ ហើយពួកគេបួងសួងសុំមកចំពោះយើង ដោយក្ដី សង្ឃឹម និងកោតខ្លាច។ ហើយពួកគេគឺជាអ្នកដែលបានឱនលំទោន មកចំពោះយើង។
وَٱلَّتِىٓ أَحْصَنَتْ فَرْجَهَا فَنَفَخْنَا فِيهَا مِن رُّوحِنَا وَجَعَلْنَـٰهَا وَٱبْنَهَآ ءَايَةً لِّلْعَـٰلَمِينَ ﴿٩١﴾
21:91 ហើយ(ចូរចងចាំអំពីរឿងម៉ារយ៉ាំ) ដែលនាងបានរក្សា ភាពបរិសុទ្ធរបស់នាង ហើយយើងបានផ្លុំរួហ(ព្រលឹង)របស់យើង ទៅក្នុងខ្លួនរបស់នាង ហើយយើងបានយកនាងនិងបុត្រារបស់នាង ធ្វើជាភស្ដុតាងមួយសម្រាប់ពិភពទាំងអស់។
إِنَّ هَـٰذِهِۦٓ أُمَّتُكُمْ أُمَّةً وَٰحِدَةً وَأَنَا۠ رَبُّكُمْ فَٱعْبُدُونِ ﴿٩٢﴾
21:92 ពិតប្រាកដណាស់ នេះជាសាសនារបស់ពួកអ្នកគឺសាសនា តែមួយគត់(អ៊ីស្លាម) ហើយយើងជាម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើង។
وَتَقَطَّعُوٓا۟ أَمْرَهُم بَيْنَهُمْ ۖ كُلٌّ إِلَيْنَا رَٰجِعُونَ ﴿٩٣﴾
21:93 ក៏ប៉ុន្ដែពួកគេបានបែកបាក់គ្នា(ជាច្រើនក្រុម)ក្នុងកិច្ចការ សាសនារបស់ពួកគេ (ដោយគោរពសក្ការៈក្រៅពីអល់ឡោះ)។ ពួកគេទាំងអស់នឹងវិលត្រឡប់មកចំពោះយើងវិញ។
فَمَن يَعْمَلْ مِنَ ٱلصَّـٰلِحَـٰتِ وَهُوَ مُؤْمِنٌ فَلَا كُفْرَانَ لِسَعْيِهِۦ وَإِنَّا لَهُۥ كَـٰتِبُونَ ﴿٩٤﴾
21:94 ដូចេ្នះ អ្នកណាហើយដែលសាងអំពើល្អ ខណៈដែលគេជា អ្នកមានជំនឿ គឺគ្មានការបដិសេធ(បាត់បង់)ចំពោះការតស៊ូប្រឹង ប្រែងរបស់គេឡើយ។ ហើយពិតប្រាកដណាស់ យើងជាអ្នកកត់ ត្រាទុកសម្រាប់គេ(ក្នុងសៀវភៅកំណត់ហេតុ)។
وَحَرَٰمٌ عَلَىٰ قَرْيَةٍ أَهْلَكْنَـٰهَآ أَنَّهُمْ لَا يَرْجِعُونَ ﴿٩٥﴾
21:95 ហើយគេ(អល់ឡោះ)មិនអនុញ្ញាតឱ្យត្រឡប់(មកលើ លោកិយនេះដើម្បីលុបលាងកំហុស)វិញទេចំពោះអ្នកភូមិស្រុក ណាដែលយើងបានបំផ្លាញវារួច។
حَتَّىٰٓ إِذَا فُتِحَتْ يَأْجُوجُ وَمَأْجُوجُ وَهُم مِّن كُلِّ حَدَبٍ يَنسِلُونَ ﴿٩٦﴾
21:96 រហូតទាល់តែនៅពេលដែលយ៉ាក់ជូច និងម៉ាក់ជូចត្រូវបាន គេ(អល់ឡោះ)ដោះលែង(ពីរនាំង) ហើយពួកគេចេញពីតំបន់ខ្ពស់ ទាំងហ្វូងៗ(ទៅគ្រប់ច្រកល្ហក)។
وَٱقْتَرَبَ ٱلْوَعْدُ ٱلْحَقُّ فَإِذَا هِىَ شَـٰخِصَةٌ أَبْصَـٰرُ ٱلَّذِينَ كَفَرُوا۟ يَـٰوَيْلَنَا قَدْ كُنَّا فِى غَفْلَةٍ مِّنْ هَـٰذَا بَلْ كُنَّا ظَـٰلِمِينَ ﴿٩٧﴾
21:97 ហើយការសន្យាពិតប្រាកដ(ថ្ងៃបរលោក)បានជិតមក ដល់។ ពេលនោះ ចក្ខុរបស់ពួកដែលគ្មានជំនឿសម្លឹងមើល(ហេតុការណ៍ទាំងនេះ ដោយនិយាយថា) ឱវិនាសអន្ដរាយហើយពួកយើង. ជាការពិតណាស់ ពួកយើងបានធេ្វសប្រហែសអំពីរឿងនេះ។ ផ្ទុយ ទៅវិញ ពួកយើងជាពួកដែលបានបំពាន។
إِنَّكُمْ وَمَا تَعْبُدُونَ مِن دُونِ ٱللَّهِ حَصَبُ جَهَنَّمَ أَنتُمْ لَهَا وَٰرِدُونَ ﴿٩٨﴾
21:98 ពិតប្រាកដណាស់ ពួកអ្នកនិងអ្វីៗដែលពួកអ្នកនៅគោរព សក្ការៈផេ្សងពីអល់ឡោះនោះ គឺជាគ្រឿងដុតបពោ្ឆះរបស់នរកជើ ហាន់ណាំ ដោយពួកអ្នកពិតជានឹងត្រូវចូលទៅក្នុងវា។
لَوْ كَانَ هَـٰٓؤُلَآءِ ءَالِهَةً مَّا وَرَدُوهَا ۖ وَكُلٌّ فِيهَا خَـٰلِدُونَ ﴿٩٩﴾
21:99 ប្រសិនបើពួកវាទាំងនេះ ជាព្រះ(ដូចដែលពួកអ្នកអះអាង) មែននោះ គឺពួកវាមិនបានចូលនរកទេ។ ហើយពួកវាទាំងអស់នោះ គឺស្ថិតនៅក្នុងវា(នរកជើហាន់ណាំ)ជាអមតៈ។
لَهُمْ فِيهَا زَفِيرٌ وَهُمْ فِيهَا لَا يَسْمَعُونَ ﴿١٠٠﴾
21:100 ពួកគេនឹងស្រែកថ្ងូរយ៉ាងខ្លាំងនៅក្នុងឋាននរកនោះ ហើយ ពួកគេនៅក្នុងនោះគឺមិនឮអ្វីឡើយ។
إِنَّ ٱلَّذِينَ سَبَقَتْ لَهُم مِّنَّا ٱلْحُسْنَىٰٓ أُو۟لَـٰٓئِكَ عَنْهَا مُبْعَدُونَ ﴿١٠١﴾
21:101 ពិតប្រាកដណាស់ បណ្ដាអ្នកដែលយើងបានកំណត់ភ័ព្វ សំណាងល្អឱ្យពួកគេ អ្នកទាំងនោះត្រូវបានគេបញ្ចៀសឆ្ងាយពី ភ្លើងនរក(ដូចជា អ៊ីសា ម៉ារយ៉ាំ អ៊ូហ្សៃរ)។
لَا يَسْمَعُونَ حَسِيسَهَا ۖ وَهُمْ فِى مَا ٱشْتَهَتْ أَنفُسُهُمْ خَـٰلِدُونَ ﴿١٠٢﴾
21:102 ពួកគេមិនឮសំឡេងអណ្ដាតភ្លើងនរកបន្ដិចណាឡើយ ដោយពួកគេស្ថិត(នៅក្នុងឋានសួគ៌)ជាអមតៈតាមអ្វីដែលខ្លួនរបស់ ពួកគេប្រាថ្នា។
لَا يَحْزُنُهُمُ ٱلْفَزَعُ ٱلْأَكْبَرُ وَتَتَلَقَّىٰهُمُ ٱلْمَلَـٰٓئِكَةُ هَـٰذَا يَوْمُكُمُ ٱلَّذِى كُنتُمْ تُوعَدُونَ ﴿١٠٣﴾
21:103 ភាពតក់ស្លុតយ៉ាងខ្លាំង(នៅថ្ងៃបរលោក)មិនធ្វើឱ្យពួក គេ(អ្នកមានជំនឿ)ព្រួយបារម្ភឡើយ ហើយបណ្ដាម៉ាឡាអ៊ីកាត់ ទទួលរាក់ទាក់ពួកគេ(ដោយពោលថា) នេះគឺជាថ្ងៃរបស់ពួកអ្នក ដែលគេបានសន្យានឹងពួកអ្នក។
يَوْمَ نَطْوِى ٱلسَّمَآءَ كَطَىِّ ٱلسِّجِلِّ لِلْكُتُبِ ۚ كَمَا بَدَأْنَآ أَوَّلَ خَلْقٍ نُّعِيدُهُۥ ۚ وَعْدًا عَلَيْنَآ ۚ إِنَّا كُنَّا فَـٰعِلِينَ ﴿١٠٤﴾
21:104 នៅថ្ងៃដែលយើងនឹងមូរមេឃដូចជាអ្នកដែលមូរក្រដាស ទុកសម្រាប់សរសេរ។ យើងនឹងបង្កើត(មនុស្សលោក)ជាថ្មីម្ដង ទៀត(នៅថ្ងៃបរលោក) ដូចដែលយើងបានចាប់ផ្ដើមបង្កើតមុន ដំបូងដូច្នោះដែរ។ ហើយយើងបានសន្យានូវកិច្ចសន្យាមួយចំពោះ ខ្លួនរបស់យើង ពិតប្រាកដណាស់យើងជាអ្នកធ្វើ(នូវអ្វីដែលយើង បានសន្យា)។
وَلَقَدْ كَتَبْنَا فِى ٱلزَّبُورِ مِنۢ بَعْدِ ٱلذِّكْرِ أَنَّ ٱلْأَرْضَ يَرِثُهَا عِبَادِىَ ٱلصَّـٰلِحُونَ ﴿١٠٥﴾
21:105 ហើយជាការពិតណាស់ យើងបានសរសេរក្នុងគម្ពីរហ្សាពួរ (ស៊ូហូហ្វអ៊ីព្រហ៊ីម គម្ពីរតាវរ៉ត គម្ពីរអ៊ីញជីល គម្ពីរគួរអាន)ក្រោយ ពី(យើងបានចាររួចនៅក្នុង)ឡាវហុលម៉ះហ្វ៊ូសថាៈ ពិតប្រាកដ ណាស់ផែនដី គឺខ្ញុំរបស់យើងដែលល្អត្រឹមត្រូវនឹងទទួលមរតកវា។
إِنَّ فِى هَـٰذَا لَبَلَـٰغًا لِّقَوْمٍ عَـٰبِدِينَ ﴿١٠٦﴾
21:106 ពិតប្រាកដណាស់ នៅក្នុង(គម្ពីរគួរអាន)នេះគឺជាមេរៀន គ្រប់គ្រាន់សម្រាប់ក្រុមដែលគោរពសក្ការៈមកចំពោះយើង។
وَمَآ أَرْسَلْنَـٰكَ إِلَّا رَحْمَةً لِّلْعَـٰلَمِينَ ﴿١٠٧﴾
21:107 ហើយយើងមិនបានបញ្ជូនអ្នកឡើយ លើកលែងតែដើម្បី ផ្ដល់ក្ដីមេត្ដាករុណាទៅចំពោះពិភពលោកប៉ុណ្ណោះ។
قُلْ إِنَّمَا يُوحَىٰٓ إِلَىَّ أَنَّمَآ إِلَـٰهُكُمْ إِلَـٰهٌ وَٰحِدٌ ۖ فَهَلْ أَنتُم مُّسْلِمُونَ ﴿١٠٨﴾
21:108 ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតគេគ្រាន់តែ ផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជា ម្ចាស់តែមួយគត់(អល់ឡោះ)។ ដូចេ្នះ តើពួកអ្នកព្រមប្រគល់ខ្លួន (ទៅចំពោះទ្រង់)ដែរឬទេ? (គោរពសក្ការៈចំពោះអល់ឡោះតែ មួយគត់)។
فَإِن تَوَلَّوْا۟ فَقُلْ ءَاذَنتُكُمْ عَلَىٰ سَوَآءٍ ۖ وَإِنْ أَدْرِىٓ أَقَرِيبٌ أَم بَعِيدٌ مَّا تُوعَدُونَ ﴿١٠٩﴾
21:109 ហើយប្រសិនបើពួកគេងាកចេញ(ពីសាសនាអ៊ីស្លាម) នោះ ចូរអ្នកប្រាប់ពួកគេថាៈ ខ្ញុំបានជូនដំណឹងឱ្យពួកអ្នកដឹងដូចៗ គ្នាហើយ។ តែខ្ញុំមិនបានដឹងទេថា អ្វី(ទារុណកម្មនៃថ្ងៃបរលោក) ដែលគេសន្យានឹងពួកអ្នកនោះ តើវានៅជិតឬនៅឆ្ងាយឡើយ?
إِنَّهُۥ يَعْلَمُ ٱلْجَهْرَ مِنَ ٱلْقَوْلِ وَيَعْلَمُ مَا تَكْتُمُونَ ﴿١١٠﴾
21:110 ពិតប្រាកដណាស់ ទ្រង់ដឹងនូវពាក្យសំដីខ្លាំងៗ(ជាចំហរ) និងដឹងនូវអ្វីដែលពួកអ្នកបិទបាំង។
وَإِنْ أَدْرِى لَعَلَّهُۥ فِتْنَةٌ لَّكُمْ وَمَتَـٰعٌ إِلَىٰ حِينٍ ﴿١١١﴾
21:111 ហើយខ្ញុំ(មូហាំម៉ាត់)ក៏មិនដឹងដែរ(ការពន្យារពេលធ្វើ ទារុណកម្មលើពួកអ្នកនោះ)ប្រហែលវាជាការសាកល្បងមួយ សម្រាប់ពួកអ្នកនិងជាការសប្បាយរីករាយមួយរយៈកាលប៉ុណ្ណោះ។
قَـٰلَ رَبِّ ٱحْكُم بِٱلْحَقِّ ۗ وَرَبُّنَا ٱلرَّحْمَـٰنُ ٱلْمُسْتَعَانُ عَلَىٰ مَا تَصِفُونَ ﴿١١٢﴾
21:112 គេ(មូហាំម៉ាត់)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាវិនិច្ឆ័យ(រវាងពួកយើង និងពួកប្រឆាំង)ដោយសច្ចៈ ធម៌ផង។ ហើយម្ចាស់របស់ពួកយើងគឺជាម្ចាស់មហាសប្បុរស ជា ម្ចាស់ដែលពួកយើងសុំជំនួយប្រឆាំងនឹងអ្វីដែលពួកអ្នកចោទប្រកាន់ (ថាអល់ឡោះមានកូន មូហាំម៉ាត់ជាគ្រូមន្ដអាគម គម្ពីរគួរអានជា កំណាព្យ)។