بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ
إِنَّآ أَنزَلْنَـٰهُ فِى لَيْلَةِ ٱلْقَدْرِ ﴿١﴾
97:1 ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអាននៅក្នុង យប់អាល់កដរ៍។
وَمَآ أَدْرَىٰكَ مَا لَيْلَةُ ٱلْقَدْرِ ﴿٢﴾
97:2 ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា យប់អាល់កដរ៍ជាអ្វីនោះ?
لَيْلَةُ ٱلْقَدْرِ خَيْرٌ مِّنْ أَلْفِ شَهْرٍ ﴿٣﴾
97:3 យប់អាល់កដរ៍នោះគឺប្រសើរជាងមួយពាន់ខែ ។
تَنَزَّلُ ٱلْمَلَـٰٓئِكَةُ وَٱلرُّوحُ فِيهَا بِإِذْنِ رَبِّهِم مِّن كُلِّ أَمْرٍ ﴿٤﴾
97:4 ម៉ាឡាអ៊ីកាត់ជាច្រើន និងជីព្រីលចុះមកក្នុងយប់នោះដោយ មានការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដើម្បីអនុវត្ដរាល់បទបញ្ជា។
سَلَـٰمٌ هِىَ حَتَّىٰ مَطْلَعِ ٱلْفَجْرِ ﴿٥﴾
97:5 នៅក្នុងយប់នោះដែរ ពោរពេញទៅដោយសេចក្ដីសុខសន្ដិភាពរហូតដល់ហ្វាជើរលេចឡើង ។