بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ
وَٱلضُّحَىٰ ﴿١﴾
93:1 អល់ឡោះស្បថនឹងពេលព្រឹក។
وَٱلَّيْلِ إِذَا سَجَىٰ ﴿٢﴾
93:2 និងពេលយប់ នៅពេលដែលវាងងឹត។
مَا وَدَّعَكَ رَبُّكَ وَمَا قَلَىٰ ﴿٣﴾
93:3 ម្ចាស់របស់អ្នក(ឱមូហាំម៉ាត់) មិនបានបោះបង់អ្នក និង មិនបានស្អប់ខ្ពើមអ្នកឡើយ។
وَلَلْـَٔاخِرَةُ خَيْرٌ لَّكَ مِنَ ٱلْأُولَىٰ ﴿٤﴾
93:4 ជាការពិតណាស់ ថ្ងៃបរលោកប្រសើរសម្រាប់អ្នកជាងលោកិយនេះទៅទៀត។
وَلَسَوْفَ يُعْطِيكَ رَبُّكَ فَتَرْضَىٰٓ ﴿٥﴾
93:5 ហើយម្ចាស់របស់អ្នកពិតជានឹងប្រទាន(នៀកម៉ាត់)ឱ្យ អ្នក។ ហើយអ្នកប្រាកដជានឹងពេញចិត្ដជាមិនខាន។
أَلَمْ يَجِدْكَ يَتِيمًا فَـَٔاوَىٰ ﴿٦﴾
93:6 តើទ្រង់មិនបានឃើញអ្នក(មូហាំម៉ាត់)ជាកូនកំព្រា និងបាន ថែរក្សាអ្នកទេឬ?
وَوَجَدَكَ ضَآلًّا فَهَدَىٰ ﴿٧﴾
93:7 ហើយទ្រង់បានឃើញអ្នកវងេ្វង រួចទ្រង់បានចង្អុលបង្ហាញ ផ្លូវដល់អ្នកទេឬ?
وَوَجَدَكَ عَآئِلًا فَأَغْنَىٰ ﴿٨﴾
93:8 ហើយទ្រង់បានឃើញអ្នកជាអ្នកក្រ រួចទ្រង់បានធ្វើឱ្យអ្នក មានបានទេឬ?
فَأَمَّا ٱلْيَتِيمَ فَلَا تَقْهَرْ ﴿٩﴾
93:9 ដូចេ្នះ ចូរអ្នកកុំកៀបសង្កត់ចំពោះកូនកំព្រាឱ្យសោះ។
وَأَمَّا ٱلسَّآئِلَ فَلَا تَنْهَرْ ﴿١٠﴾
93:10 ហើយចូរអ្នកកុំគំហកចំពោះអ្នកសុំទានឱ្យសោះ។
وَأَمَّا بِنِعْمَةِ رَبِّكَ فَحَدِّثْ ﴿١١﴾
93:11 រីឯនៀកម៉ាត់ដែលម្ចាស់របស់អ្នកបានប្រទានឱ្យនោះ ចូរអ្នករៀបរាប់(ដឹងគុណ)។