بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ
أَرَءَيْتَ ٱلَّذِى يُكَذِّبُ بِٱلدِّينِ ﴿١﴾
107:1 តើអ្នក(មូហាំម៉ាត់)បានឃើញបុគ្គលដែលបដិសេធនឹងថ្ងៃ ជំនុំជំរះដែរឬទេ ?
فَذَٰلِكَ ٱلَّذِى يَدُعُّ ٱلْيَتِيمَ ﴿٢﴾
107:2 នោះហើយគឺជាបុគ្គលដែលបោះបង់កូនកំព្រា។
وَلَا يَحُضُّ عَلَىٰ طَعَامِ ٱلْمِسْكِينِ ﴿٣﴾
107:3 ហើយមិនជម្រុញគ្នាឱ្យផ្ដល់ចំណីអាហារដល់អ្នកក្រីក្រ។
فَوَيْلٌ لِّلْمُصَلِّينَ ﴿٤﴾
107:4 ដូចេ្នះ ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលសឡាត
ٱلَّذِينَ هُمْ عَن صَلَاتِهِمْ سَاهُونَ ﴿٥﴾
107:5 ដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ។
ٱلَّذِينَ هُمْ يُرَآءُونَ ﴿٦﴾
107:6 ពួកគេគឺជាពួកដែលសាងអំពើល្អដើម្បីចង់បង្ហាញឱ្យគេ ឃើញតែប៉ុណ្ណោះ។
وَيَمْنَعُونَ ٱلْمَاعُونَ ﴿٧﴾
107:7 ហើយពួកគេមិនឱ្យទ្រព្យគេខ្ចីឡើយ សូម្បីតែបន្ដិចបន្ដួច ក៏ដោយ។