QuranQuiz bySALSABIL STUDIO
Open the appOpen app

سورة القمر

Surah Al-Qamar in Khmer

55 ayat · Meccan · Surah 54 of 114

🌐 Translation: ភាសាខ្មែរ

Englishالعربية (بلا ترجمة)اردوBahasa IndonesiaBahasa MelayuTürkçeFrançaisDeutschEspañolPortuguêsItalianoNederlandsРусскийفارسیবাংলাहिन्दीSoomaaliKiswahiliHausaShqipBosanskiAzərbaycancaOʻzbekcha中文日本語한국어ภาษาไทยTiếng ViệtTagalogپښتوPolskiSvenskaNorskSuomiČeštinaRomânăБългарскиУкраїнськаעבריתதமிழ்മലയാളംతెలుగుमराठीગુજરાતીनेपालीසිංහලঅসমীয়াسنڌيدریKurdîދިވެހިئۇيغۇرچەአማርኛAfaan OromooYorùbáKinyarwandaBamanankanChiyaoTamaziɣtMëranawТоҷикӣҚазақшаТатарчаភាសាខ្មែរEnglish (Abdel Haleem)

Translation: Cambodian Muslim Community Development

بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ

ٱقْتَرَبَتِ ٱلسَّاعَةُ وَٱنشَقَّ ٱلْقَمَرُ ﴿١﴾

54:1 កាលកំណត់នៃថ្ងៃបរលោកជិតមកដល់ ហើយព្រះច័ន្ទក៏ បានបែកជាពីរដែរ ។

وَإِن يَرَوْا۟ ءَايَةً يُعْرِضُوا۟ وَيَقُولُوا۟ سِحْرٌ مُّسْتَمِرٌّ ﴿٢﴾

54:2 តែទោះបីជាពួកគេបានឃើញមុជីហ្សាត់ក៏ដោយ ក៏ពួកគេ នៅតែងាកចេញ ហើយនិយាយថាៈ នេះគឺជាមន្ដអាគមដ៏ច្បាស់ លាស់ដែរ ។

وَكَذَّبُوا۟ وَٱتَّبَعُوٓا۟ أَهْوَآءَهُمْ ۚ وَكُلُّ أَمْرٍ مُّسْتَقِرٌّ ﴿٣﴾

54:3 ហើយពួកគេថែមទាំងបានបដិសេធ និងធ្វើតាមចំណង់របស់ ពួកគេទៀតផង។ ហើយរាល់កិច្ចការទាំងអស់គឺមានការកំណត់។

وَلَقَدْ جَآءَهُم مِّنَ ٱلْأَنۢبَآءِ مَا فِيهِ مُزْدَجَرٌ ﴿٤﴾

54:4 ហើយជាការពិតណាស់ ដំណឹងមួយចំនួន(របស់ពួកជំនាន់ មុន)បានមកដល់ពួកគេ(ពួកមូស្ហរីគីន)ដែលនៅក្នុងនោះមានការ ហាមឃាត់គ្រប់គ្រាន់(ពីភាពគ្មានជំនឿរបស់ពួកគេ)។

حِكْمَةٌۢ بَـٰلِغَةٌ ۖ فَمَا تُغْنِ ٱلنُّذُرُ ﴿٥﴾

54:5 គម្ពីរគួរអានគឺជាគតិបណ្ឌិតដ៏គ្រប់គ្រាន់(ក្នុងការដាស់តឿន ព្រមាន) តែការដាស់តឿនព្រមានទាំងនោះមិនផ្ដល់ផលប្រយោជន៍ អ្វី(ដល់ពួកគេ)ឡើយ។

فَتَوَلَّ عَنْهُمْ ۘ يَوْمَ يَدْعُ ٱلدَّاعِ إِلَىٰ شَىْءٍ نُّكُرٍ ﴿٦﴾

54:6 ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ។ (ចូរចងចាំ) នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ស្រែកហៅ(ពួកគេ)ឱ្យទៅកាន់កន្លែង ជំនុំជំរះដែលជាហេតុការណ៍មួយដ៏រន្ធត់។

خُشَّعًا أَبْصَـٰرُهُمْ يَخْرُجُونَ مِنَ ٱلْأَجْدَاثِ كَأَنَّهُمْ جَرَادٌ مُّنتَشِرٌ ﴿٧﴾

54:7 ដោយភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលពួកគេចេញពី ផ្នូរ ពួកគេហាក់ដូចជាសត្វកណ្ដូបដែលនៅរាយពាសពេញលើផ្ទៃដី។

مُّهْطِعِينَ إِلَى ٱلدَّاعِ ۖ يَقُولُ ٱلْكَـٰفِرُونَ هَـٰذَا يَوْمٌ عَسِرٌ ﴿٨﴾

54:8 ដោយពួកគេប្រញាប់ប្រញាល់ឆ្ពោះទៅកាន់អ្នកដែលស្រែកហៅ។ ពួកដែលប្រឆាំងបាននិយាយថាៈ ថ្ងៃនេះគឺជាថ្ងៃដែលលំបាក វេទនាបំផុត។

۞ كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ فَكَذَّبُوا۟ عَبْدَنَا وَقَالُوا۟ مَجْنُونٌ وَٱزْدُجِرَ ﴿٩﴾

54:9 ក្រុមនួហបានបដិសេធមុនពួកគេ(អារ៉ាប់គូរ៉ស្ហ) ហើយពួក គេបានបដិសេធនឹងខ្ញុំរបស់យើង(នួហ) និងបាននិយាយថាៈ គេ ជាមនុស្សវិកលចរិត ហើយគេត្រូវបានគេគំរាមថែមទៀត។

فَدَعَا رَبَّهُۥٓ أَنِّى مَغْلُوبٌ فَٱنتَصِرْ ﴿١٠﴾

54:10 ពេលនោះគេ(នួហ)ក៏បានបួងសួងសុំពីម្ចាស់របស់គេថាៈ ពិតប្រាកដណាស់ ខ្ញុំអសមត្ថភាពហើយ ដូចេ្នះសូមទ្រង់មេត្ដាជួយ ដល់ខ្ញុំផង។

فَفَتَحْنَآ أَبْوَٰبَ ٱلسَّمَآءِ بِمَآءٍ مُّنْهَمِرٍ ﴿١١﴾

54:11 ដូចេ្នះ យើងក៏បានបើកទ្វារមេឃដោយបង្ហូរទឹកភ្លៀង ជាច្រើន។

وَفَجَّرْنَا ٱلْأَرْضَ عُيُونًا فَٱلْتَقَى ٱلْمَآءُ عَلَىٰٓ أَمْرٍ قَدْ قُدِرَ ﴿١٢﴾

54:12 ហើយយើងបានធ្វើឱ្យផែនដីបពោ្ចញនូវប្រភពទឹកជាច្រើន ពេលនោះទឹកក៏បានជួបគ្នា(ទឹកធ្លាក់ពីលើមេឃ និងទឹកដែលចេញ ពីដី)ទៅតាមផែនការដែលគេបានកំណត់ដ៏ពិតប្រាកដ។

وَحَمَلْنَـٰهُ عَلَىٰ ذَاتِ أَلْوَٰحٍ وَدُسُرٍ ﴿١٣﴾

54:13 ហើយយើងបានសង្គ្រោះគេឱ្យជិះលើសំពៅដែលធ្វើអំពី ក្ដារ និងដែកគោល

تَجْرِى بِأَعْيُنِنَا جَزَآءً لِّمَن كَانَ كُفِرَ ﴿١٤﴾

54:14 ដែលវាធ្វើដំណើរតាមការឃ្លាំមើលរបស់យើងគឺជាការ តបស្នងចំពោះអ្នកដែលត្រូវបានគេប្រឆាំង(នួហ)។

وَلَقَد تَّرَكْنَـٰهَآ ءَايَةً فَهَلْ مِن مُّدَّكِرٍ ﴿١٥﴾

54:15 ហើយជាការពិតណាស់់ យើងបានបន្សល់ទុកវា(រឿង របស់នួហ)ជាភស្ដុតាងមួយ(បញ្ជាក់ពីសមត្ថភាពរបស់យើង សម្រាប់មនុស្សលោក)។ ដូចេ្នះ តើមានអ្នកណាយកធ្វើជាមេរៀនដែរឬទេ?

فَكَيْفَ كَانَ عَذَابِى وَنُذُرِ ﴿١٦﴾

54:16 ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើង យ៉ាងដូចមេ្ដចដែរ ?

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ ﴿١٧﴾

54:17 ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ?

كَذَّبَتْ عَادٌ فَكَيْفَ كَانَ عَذَابِى وَنُذُرِ ﴿١٨﴾

54:18 ក្រុមអាដបានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)។ ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើងយ៉ាងដូច មេ្ដចដែរ ?

إِنَّآ أَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِى يَوْمِ نَحْسٍ مُّسْتَمِرٍّ ﴿١٩﴾

54:19 ពិតប្រាកដណាស់ យើងបានបញ្ជូនខ្យល់ព្យុះដ៏ត្រជាក់បក់ បោកទៅលើពួកគេយ៉ាងខ្លាំងនៅថ្ងៃមហន្ដរាយជាបន្ដបន្ទាប់។

تَنزِعُ ٱلنَّاسَ كَأَنَّهُمْ أَعْجَازُ نَخْلٍ مُّنقَعِرٍ ﴿٢٠﴾

54:20 ខ្យល់ព្យុះបានគួចយកមនុស្សលោក ពួកគេហាក់បីដូចជា គល់ល្មើដែលរលើងចេញពីដី។

فَكَيْفَ كَانَ عَذَابِى وَنُذُرِ ﴿٢١﴾

54:21 ដូចេ្នះ តើទារុណកម្មរបស់យើង និងការព្រមានរបស់យើង យ៉ាងដូចមេ្ដចដែរ ?

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ ﴿٢٢﴾

54:22 ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ ?

كَذَّبَتْ ثَمُودُ بِٱلنُّذُرِ ﴿٢٣﴾

54:23 ក្រុមសាមូដបានបដិសេធនឹងការដាស់តឿនព្រមាន។

فَقَالُوٓا۟ أَبَشَرًا مِّنَّا وَٰحِدًا نَّتَّبِعُهُۥٓ إِنَّآ إِذًا لَّفِى ضَلَـٰلٍ وَسُعُرٍ ﴿٢٤﴾

54:24 ហើយពួកគេបាននិយាយថាៈ តើពួកយើងតាមគេដែលជា មនុស្សម្នាក់ក្នុងចំណោមពួកយើងឬ? បើដូច្នោះមែន ពួកយើងពិតជា ស្ថិតក្នុងភាពវងេ្វង និងវិកលចរិតជាមិនខាន។

أَءُلْقِىَ ٱلذِّكْرُ عَلَيْهِ مِنۢ بَيْنِنَا بَلْ هُوَ كَذَّابٌ أَشِرٌ ﴿٢٥﴾

54:25 តើគេបញ្ចុះវ៉ាហ៊ីឱ្យគេ(សឡេះ)ដោយរំលងពួកយើងឬ? ផ្ទុយទៅវិញ គេជាមនុស្សភូតកុហក និងអំនួតកេ្អងក្អាង។

سَيَعْلَمُونَ غَدًا مَّنِ ٱلْكَذَّابُ ٱلْأَشِرُ ﴿٢٦﴾

54:26 ពួកគេគង់តែនឹងដឹងនៅថ្ងៃខាងមុខ(ថ្ងៃបរលោក)ថាៈ អ្នកណាជាអ្នកភូតកុហកនិងជាអ្នកដែលអួតអាងនោះ។

إِنَّا مُرْسِلُوا۟ ٱلنَّاقَةِ فِتْنَةً لَّهُمْ فَٱرْتَقِبْهُمْ وَٱصْطَبِرْ ﴿٢٧﴾

54:27 ពិតប្រាកដណាស់ យើងជាអ្នកដែលបញ្ជូនសត្វអូដ្ឋញីមួយ ក្បាល(ចេញពីថ្ម)ដើម្បីជាការសាកល្បងពួកគេ។ ដូចេ្នះចូរអ្នករង់ចាំ មើលពួកគេ និងអត់ធ្មត់ចុះ។

وَنَبِّئْهُمْ أَنَّ ٱلْمَآءَ قِسْمَةٌۢ بَيْنَهُمْ ۖ كُلُّ شِرْبٍ مُّحْتَضَرٌ ﴿٢٨﴾

54:28 ហើយចូរអ្នកប្រាប់ពួកគេថាៈ ពិតប្រាកដណាស់ ទឹក (អណ្ដូង)នោះគឺត្រូវបានគេបែងចែករវាងពួកគេ(មួយថ្ងៃសម្រាប់ សត្វអូដ្ឋ មួយថ្ងៃសម្រាប់ពួកគេ)។ រាល់ពេលត្រូវផឹកគឺត្រូវមក តាមវេន។

فَنَادَوْا۟ صَاحِبَهُمْ فَتَعَاطَىٰ فَعَقَرَ ﴿٢٩﴾

54:29 តែ(ពួកគេមិនសុខចិត្ដ) ពួកគេបានហៅមិត្ដភក្ដិរបស់ពួក គេម្នាក់ ហើយគេបានយកដាវ រួចក៏សំឡេះសត្វអូដ្ឋនោះ។

فَكَيْفَ كَانَ عَذَابِى وَنُذُرِ ﴿٣٠﴾

54:30 ដូចេ្នះ តើទារុណកម្ម និងការព្រមានរបស់យើងយ៉ាងដូច មេ្ដចដែរ?

إِنَّآ أَرْسَلْنَا عَلَيْهِمْ صَيْحَةً وَٰحِدَةً فَكَانُوا۟ كَهَشِيمِ ٱلْمُحْتَظِرِ ﴿٣١﴾

54:31 ពិតប្រាកដណាស់ យើងបានបញ្ជូនសម្រែកមួយយ៉ាងខ្លាំង ទៅលើពួកគេ ពេលនោះពួកគេប្រៀបដូចជារុក្ខជាតិស្ងួតដែលគេដាក់ ក្នុងក្រោលសម្រាប់សត្វពាហនៈស៊ី។

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ ﴿٣٢﴾

54:32 ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ ?

كَذَّبَتْ قَوْمُ لُوطٍۭ بِٱلنُّذُرِ ﴿٣٣﴾

54:33 ក្រុមរបស់លូតបានបដិសេធនឹងការដាស់តឿនព្រមាន។

إِنَّآ أَرْسَلْنَا عَلَيْهِمْ حَاصِبًا إِلَّآ ءَالَ لُوطٍ ۖ نَّجَّيْنَـٰهُم بِسَحَرٍ ﴿٣٤﴾

54:34 ពិតប្រាកដណាស់ យើងបានបញ្ជូនខ្យល់ព្យុះនាំដុំថ្មទម្លាក់ លើពួកគេទាំងអស់ លើកលែងតែក្រុមគ្រួសាររបស់លូត(អ្នកដែល រួមជំនឿជាមួយគាត់)ប៉ុណ្ណោះ ដែលយើងបានសង្គ្រោះពួកគេនៅ វេលាមុនទៀបភ្លឺ។

نِّعْمَةً مِّنْ عِندِنَا ۚ كَذَٰلِكَ نَجْزِى مَن شَكَرَ ﴿٣٥﴾

54:35 ជានៀកម៉ាត់ពីយើង។ ដូច្នោះដែរ យើងតបស្នងចំពោះ អ្នកណាដែលបានដឹងគុណ។

وَلَقَدْ أَنذَرَهُم بَطْشَتَنَا فَتَمَارَوْا۟ بِٱلنُّذُرِ ﴿٣٦﴾

54:36 ហើយជាការពិតណាស់ គេ(លូត)បានដាស់តឿនព្រមាន ពួកគេពីទណ្ឌកម្មរបស់យើង តែពួកគេបែរជាបដិសេធនឹងការ ដាស់តឿនព្រមាននោះទៅវិញ។

وَلَقَدْ رَٰوَدُوهُ عَن ضَيْفِهِۦ فَطَمَسْنَآ أَعْيُنَهُمْ فَذُوقُوا۟ عَذَابِى وَنُذُرِ ﴿٣٧﴾

54:37 ហើយជាការពិតណាស់ ពួកគេបានលួងលោមគេ(លូត) សុំការរួមរ័កជាមួយភ្ញៀវរបស់គេ។ ក្រោយមកយើងធ្វើឱ្យភ្នែក របស់ពួកគេងងឹត ហើយ(យើងបានមានបន្ទូលទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវទារុណកម្ម និងការព្រមានរបស់យើងចុះ។

وَلَقَدْ صَبَّحَهُم بُكْرَةً عَذَابٌ مُّسْتَقِرٌّ ﴿٣٨﴾

54:38 ហើយជាការពិតណាស់ ទារុណកម្មជានិរន្ដរ៍បានធ្លាក់លើ ពួកគេទាំងព្រឹកព្រហាម។

فَذُوقُوا۟ عَذَابِى وَنُذُرِ ﴿٣٩﴾

54:39 ដូចេ្នះ ចូរពួកគេភ្លក្សទារុណកម្ម និងការព្រមានរបស់យើង ចុះ។

وَلَقَدْ يَسَّرْنَا ٱلْقُرْءَانَ لِلذِّكْرِ فَهَلْ مِن مُّدَّكِرٍ ﴿٤٠﴾

54:40 ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយក ធ្វើជាមេរៀនដែរឬទេ ?

وَلَقَدْ جَآءَ ءَالَ فِرْعَوْنَ ٱلنُّذُرُ ﴿٤١﴾

54:41 ហើយជាការពិតណាស់ ការដាស់តឿនព្រមានបានមកដល់ វង្សត្រកូលរបស់ហ្វៀរអោន។

كَذَّبُوا۟ بِـَٔايَـٰتِنَا كُلِّهَا فَأَخَذْنَـٰهُمْ أَخْذَ عَزِيزٍ مُّقْتَدِرٍ ﴿٤٢﴾

54:42 ពួកគេបានបដិសេធនឹងភស្ដុតាងរបស់យើងទាំងអស់។ ហើយយើងបានដាក់ទារុណកម្មពួកគេនូវទារុណកម្មរបស់អ្នកដែល មហាខ្លាំងក្លា មហាមានអានុភាព។

أَكُفَّارُكُمْ خَيْرٌ مِّنْ أُو۟لَـٰٓئِكُمْ أَمْ لَكُم بَرَآءَةٌ فِى ٱلزُّبُرِ ﴿٤٣﴾

54:43 តើការប្រឆាំងរបស់ពួកអ្នក(អារ៉ាប់គូរ៉ស្ហ)ប្រសើរជាង ពួកប្រឆាំងមុនៗ ឬមួយក៏ពួកអ្នកមានការធានា(ឱ្យរួចផុតពីទារុណ-កម្មរបស់អល់ឡោះ)នៅក្នុងគម្ពីរមុនៗឬ?

أَمْ يَقُولُونَ نَحْنُ جَمِيعٌ مُّنتَصِرٌ ﴿٤٤﴾

54:44 ឬមួយពួកគេនិយាយថាៈ ពួកយើងទាំងអស់គ្នា គឺជាអ្នក ឈ្នះ?

سَيُهْزَمُ ٱلْجَمْعُ وَيُوَلُّونَ ٱلدُّبُرَ ﴿٤٥﴾

54:45 ពួកគេទាំងអស់នឹងត្រូវបរាជ័យ ហើយរត់ត្រឡប់ក្រោយ ជាមិនខាន។

بَلِ ٱلسَّاعَةُ مَوْعِدُهُمْ وَٱلسَّاعَةُ أَدْهَىٰ وَأَمَرُّ ﴿٤٦﴾

54:46 ផ្ទុយទៅវិញ កាលកំណត់នៃថ្ងៃបរលោកគឺជាការសន្យា (ធ្វើទារុណកម្ម)ពួកគេ ហើយកាលកំណត់នៃថ្ងៃបរលោក គឺឈឺចាប់ និងល្វីងជូរចត់បំផុត។

إِنَّ ٱلْمُجْرِمِينَ فِى ضَلَـٰلٍ وَسُعُرٍ ﴿٤٧﴾

54:47 ពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដបាបកម្មគឺស្ថិតក្នុងភាព វងេ្វង និងស្ថិតក្នុងនរកដែលឆាបឆេះសន្ធោសន្ធៅ។

يَوْمَ يُسْحَبُونَ فِى ٱلنَّارِ عَلَىٰ وُجُوهِهِمْ ذُوقُوا۟ مَسَّ سَقَرَ ﴿٤٨﴾

54:48 នៅថ្ងៃដែលពួកគេត្រូវគេអូសផ្កាប់មុខទៅក្នុងនរក។ (មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវរសជាតិនៃ ភ្លើងនរកនេះចុះ។

إِنَّا كُلَّ شَىْءٍ خَلَقْنَـٰهُ بِقَدَرٍ ﴿٤٩﴾

54:49 ពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់យើងបានបង្កើតវា ដោយមានកំណត់់រួចជាសេ្រច។

وَمَآ أَمْرُنَآ إِلَّا وَٰحِدَةٌ كَلَمْحٍۭ بِٱلْبَصَرِ ﴿٥٠﴾

54:50 ហើយបទបញ្ជារបស់យើង(ទៅកាន់អ្វីមួយ) គឺគ្រាន់តែ យើងពោលពាក្យមួយម៉ាត់(វានឹងកើតឡើងភ្លាម)ដូចជា មួយ ប៉ប្រិចភ្នែកប៉ុណ្ណោះ។

وَلَقَدْ أَهْلَكْنَآ أَشْيَاعَكُمْ فَهَلْ مِن مُّدَّكِرٍ ﴿٥١﴾

54:51 ហើយជាការពិតណាស់ យើងបានបំផ្លាញពួកដែលបាន ប្រឆាំងដូចពួកអ្នក។ ដូចេ្នះ តើមានអ្នកណាយកធ្វើជាមេរៀនដែរ ឬទេ?

وَكُلُّ شَىْءٍ فَعَلُوهُ فِى ٱلزُّبُرِ ﴿٥٢﴾

54:52 ហើយរាល់អ្វីៗដែលពួកគេបានប្រព្រឹត្ដវា គឺស្ថិតនៅក្នុង សៀវភៅកំណត់ហេតុ(ឡាវហុលម៉ះហ្វ៊ូស)។

وَكُلُّ صَغِيرٍ وَكَبِيرٍ مُّسْتَطَرٌ ﴿٥٣﴾

54:53 ហើយរាល់កិច្ចការតូច និងធំគឺត្រូវគេកត់ត្រា។

إِنَّ ٱلْمُتَّقِينَ فِى جَنَّـٰتٍ وَنَهَرٍ ﴿٥٤﴾

54:54 ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ ស្ថិតនៅក្នុងឋានសួគ៌ និងមានទនេ្លជាច្រើន

فِى مَقْعَدِ صِدْقٍ عِندَ مَلِيكٍ مُّقْتَدِرٍۭ ﴿٥٥﴾

54:55 ដែលស្ថិតនៅកន្លែងសច្ចៈក្បែរម្ចាស់ដែលមានអំណាច មាន អានុភាពបំផុត។

Do you really know Surah Al-Qamar by heart?

A short test shows exactly where you slip. No sign-up, free.

Start the test

Hear Surah Al-Qamar from all 90 reciters →