QuranQuiz bySALSABIL STUDIO
Open the appOpen app

سورة الطارق

Surah At-Tariq in Khmer

17 ayat · Meccan · Surah 86 of 114

🌐 Translation: ភាសាខ្មែរ

Englishالعربية (بلا ترجمة)اردوBahasa IndonesiaBahasa MelayuTürkçeFrançaisDeutschEspañolPortuguêsItalianoNederlandsРусскийفارسیবাংলাहिन्दीSoomaaliKiswahiliHausaShqipBosanskiAzərbaycancaOʻzbekcha中文日本語한국어ภาษาไทยTiếng ViệtTagalogپښتوPolskiSvenskaNorskSuomiČeštinaRomânăБългарскиУкраїнськаעבריתதமிழ்മലയാളംతెలుగుमराठीગુજરાતીनेपालीසිංහලঅসমীয়াسنڌيدریKurdîދިވެހިئۇيغۇرچەአማርኛAfaan OromooYorùbáKinyarwandaBamanankanChiyaoTamaziɣtMëranawТоҷикӣҚазақшаТатарчаភាសាខ្មែរEnglish (Abdel Haleem)

Translation: Cambodian Muslim Community Development

بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ

وَٱلسَّمَآءِ وَٱلطَّارِقِ ﴿١﴾

86:1 អល់ឡោះស្បថនឹងមេឃ និងអាត់តរិក។

وَمَآ أَدْرَىٰكَ مَا ٱلطَّارِقُ ﴿٢﴾

86:2 ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថា អាត់តរិកជាអ្វីនោះ?

ٱلنَّجْمُ ٱلثَّاقِبُ ﴿٣﴾

86:3 គឺជាផ្កាយដែលមានរស្មីភ្លឺចិញ្ចាច។

إِن كُلُّ نَفْسٍ لَّمَّا عَلَيْهَا حَافِظٌ ﴿٤﴾

86:4 បុគ្គលគ្រប់ៗរូបគឺសុទ្ធតែមានអ្នកថែរក្សាគេ។

فَلْيَنظُرِ ٱلْإِنسَـٰنُ مِمَّ خُلِقَ ﴿٥﴾

86:5 ដូចេ្នះ ចូរឱ្យមនុស្សលោកមើលចុះថា តើរូបគេត្រូវបាន បង្កើតមកពីអ្វី ?

خُلِقَ مِن مَّآءٍ دَافِقٍ ﴿٦﴾

86:6 រូបគេត្រូវបានបង្កើតមកពីទឹកដែលបាញ់ចេញ(ពីប្រដាប់ ភេទបុរសចូលទៅក្នុងប្រដាប់ភេទស្ដ្រី)

يَخْرُجُ مِنۢ بَيْنِ ٱلصُّلْبِ وَٱلتَّرَآئِبِ ﴿٧﴾

86:7 ដែលវាចេញពីឆ្អឹងខ្នងបុរស និងឆ្អឹងជំនីស្ដ្រី។

إِنَّهُۥ عَلَىٰ رَجْعِهِۦ لَقَادِرٌ ﴿٨﴾

86:8 ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាពក្នុងការធ្វើឱ្យ គេរស់ឡើងវិញ។

يَوْمَ تُبْلَى ٱلسَّرَآئِرُ ﴿٩﴾

86:9 -នៅថ្ងៃដែលអាថ៌កំបាំងទាំងអស់ត្រូវបានលាតត្រដាង។

فَمَا لَهُۥ مِن قُوَّةٍ وَلَا نَاصِرٍ ﴿١٠﴾

86:10 ពេលនោះគេគ្មានអំណាច ហើយក៏គ្មានអ្នកជួយដែរ។

وَٱلسَّمَآءِ ذَاتِ ٱلرَّجْعِ ﴿١١﴾

86:11 អល់ឡោះស្បថនឹងមេឃដែលមានភ្លៀងធ្លាក់ម្ដងហើយ ម្ដងទៀត។

وَٱلْأَرْضِ ذَاتِ ٱلصَّدْعِ ﴿١٢﴾

86:12 និងផែនដីដែលមានការបេ្រះបែក(ដោយសាររុក្ខជាតិ លូតលាស់)។

إِنَّهُۥ لَقَوْلٌ فَصْلٌ ﴿١٣﴾

86:13 ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាពាក្យពេចន៍ ដែលមានការបែងចែក(រវាងខុសនិងត្រូវ)។

وَمَا هُوَ بِٱلْهَزْلِ ﴿١٤﴾

86:14 ហើយគម្ពីរគួរអាន ក៏មិនមែនសម្រាប់លេងសើចដែរ។

إِنَّهُمْ يَكِيدُونَ كَيْدًا ﴿١٥﴾

86:15 ពិតប្រាកដណាស់ ពួកគេរៀបចំល្បិចកលអាក្រក់(ដើម្បី ប្រឆាំងនឹងមូហាំម៉ាត់)។

وَأَكِيدُ كَيْدًا ﴿١٦﴾

86:16 ហើយយើងក៏មានផែនការ(ដើម្បីតបតនឹងពួកគេ)វិញ ដែរ។

فَمَهِّلِ ٱلْكَـٰفِرِينَ أَمْهِلْهُمْ رُوَيْدًۢا ﴿١٧﴾

86:17 ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿ និងរង់ចាំមើលពួកគេមួយរយៈសិនចុះ។

Do you really know Surah At-Tariq by heart?

A short test shows exactly where you slip. No sign-up, free.

Start the test

Hear Surah At-Tariq from all 90 reciters →