بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ
إِذَا ٱلشَّمْسُ كُوِّرَتْ ﴿١﴾
81:1 នៅពេលដែលព្រះអាទិត្យត្រូវបានគេធ្វើឱ្យបាត់រស្មី។
وَإِذَا ٱلنُّجُومُ ٱنكَدَرَتْ ﴿٢﴾
81:2 និងនៅពេលដែលហ្វូងផ្កាយបានធ្លាក់បាក់បែក។
وَإِذَا ٱلْجِبَالُ سُيِّرَتْ ﴿٣﴾
81:3 និងនៅពេលដែលភ្នំត្រូវបានគេធ្វើឱ្យរសាត់ដូចធូលី។
وَإِذَا ٱلْعِشَارُ عُطِّلَتْ ﴿٤﴾
81:4 និងនៅពេលដែលសត្វអូដ្ឋមានផ្ទៃពោះត្រូវបានគេបោះបង់ ចោល។
وَإِذَا ٱلْوُحُوشُ حُشِرَتْ ﴿٥﴾
81:5 និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ។
وَإِذَا ٱلْبِحَارُ سُجِّرَتْ ﴿٦﴾
81:6 និងនៅពេលដែលទឹកសមុទ្រត្រូវបានគេធ្វើឱ្យឆេះជា អណ្ដាតភ្លើង។
وَإِذَا ٱلنُّفُوسُ زُوِّجَتْ ﴿٧﴾
81:7 និងនៅពេលដែលព្រលឹងត្រូវបានគេបញ្ចូលទៅក្នុងខ្លួន របស់គេវិញ។
وَإِذَا ٱلْمَوْءُۥدَةُ سُئِلَتْ ﴿٨﴾
81:8 និងនៅពេលទារិកាដែលគេបានកប់ទាំងរស់ត្រូវបានគេ សួរថាៈ
بِأَىِّ ذَنۢبٍ قُتِلَتْ ﴿٩﴾
81:9 ដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់?
وَإِذَا ٱلصُّحُفُ نُشِرَتْ ﴿١٠﴾
81:10 និងនៅពេលដែលសៀវភៅកំណត់ហេតុ(អំពើល្អ និង អំពើអាក្រក់)ត្រូវបានគេលាតត្រដាង។
وَإِذَا ٱلسَّمَآءُ كُشِطَتْ ﴿١١﴾
81:11 និងនៅពេលដែលមេឃត្រូវបានគេយកចេញពីកន្លែង របស់វា។
وَإِذَا ٱلْجَحِيمُ سُعِّرَتْ ﴿١٢﴾
81:12 និងនៅពេលដែលភ្លើងនរកជើហ៊ីមត្រូវបានគេធ្វើឱ្យឆេះ យ៉ាងសន្ធោសន្ធៅ។
وَإِذَا ٱلْجَنَّةُ أُزْلِفَتْ ﴿١٣﴾
81:13 និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិត (អ្នកដែលកោតខ្លាចអល់ឡោះ) ។
عَلِمَتْ نَفْسٌ مَّآ أَحْضَرَتْ ﴿١٤﴾
81:14 (ពេលនោះ)បុគ្គលគ្រប់រូបនឹងដឹងអំពីអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក។
فَلَآ أُقْسِمُ بِٱلْخُنَّسِ ﴿١٥﴾
81:15 ជាការពិតណាស់ យើងស្បថនឹងហ្វូងផ្កាយដែលលិចបាត់។
ٱلْجَوَارِ ٱلْكُنَّسِ ﴿١٦﴾
81:16 និងហូ្វងផ្កាយដែលដើរតាមគន្លងរបស់វាយ៉ាងលឿន រួច ក៏លិចបាត់។
وَٱلَّيْلِ إِذَا عَسْعَسَ ﴿١٧﴾
81:17 និងពេលយប់ នៅពេលដែលវាមកដល់ទីបពា្ចប់។
وَٱلصُّبْحِ إِذَا تَنَفَّسَ ﴿١٨﴾
81:18 និងពេលព្រលឹម នៅពេលដែលវាបពោ្ចញពន្លឺ។
إِنَّهُۥ لَقَوْلُ رَسُولٍ كَرِيمٍ ﴿١٩﴾
81:19 ពិតប្រាកដណាស់ គម្ពីរគួរអានគឺនាំមកតាមរយៈពាក្យ សំដីរបស់អ្នកនាំសារ(ជីព្រីល)ដ៏ថ្កុំថ្កើង
ذِى قُوَّةٍ عِندَ ذِى ٱلْعَرْشِ مَكِينٍ ﴿٢٠﴾
81:20 ដែលមានអានុភាពខ្លាំងក្លា(ក្នុងការទទួលខុសត្រូវលើ ការងារ) និងមានឋានៈខ្ពង់ខ្ពស់ចំពោះម្ចាស់នៃអារ៉ស្ហ
مُّطَاعٍ ثَمَّ أَمِينٍ ﴿٢١﴾
81:21 ដែលជាអ្នកត្រូវគេគោរពនៅទីនោះ និងជាអ្នកស្មោះត្រង់។
وَمَا صَاحِبُكُم بِمَجْنُونٍ ﴿٢٢﴾
81:22 ហើយមិត្ដរបស់ពួកអ្នក(មូហាំម៉ាត់)មិនមែនជា មនុស្សវិកលចរិតឡើយ។
وَلَقَدْ رَءَاهُ بِٱلْأُفُقِ ٱلْمُبِينِ ﴿٢٣﴾
81:23 ហើយជាការពិតណាស់ គាត់(មូហាំម៉ាត់)បានឃើញគេ (ជីព្រីល)យ៉ាងច្បាស់នៅឯជើងមេឃ។
وَمَا هُوَ عَلَى ٱلْغَيْبِ بِضَنِينٍ ﴿٢٤﴾
81:24 ហើយគេ(មូហាំម៉ាត់)មិនកំណាញ់លើការផ្សព្វផ្សាយ ប្រការអាថ៌កំបាំង(សាររបស់អល់ឡោះ)ឡើយ។
وَمَا هُوَ بِقَوْلِ شَيْطَـٰنٍ رَّجِيمٍ ﴿٢٥﴾
81:25 ហើយគម្ពីរគួរអានក៏មិនមែនជាពាក្យសំដីរបស់ស្ហៃតន ដែលត្រូវគេដាក់បណ្ដាសាដែរ។
فَأَيْنَ تَذْهَبُونَ ﴿٢٦﴾
81:26 ហេតុនេះ តើសតិរបស់ពួកដែលបដិសេធនឹងគម្ពីរគួរអាន ទៅណាអស់ហើយ?
إِنْ هُوَ إِلَّا ذِكْرٌ لِّلْعَـٰلَمِينَ ﴿٢٧﴾
81:27 វា(គម្ពីរគួរអាន) គ្មានអ្វីក្រៅពីការរំលឹកដល់ពិភពទាំង អស់នោះឡើយ។
لِمَن شَآءَ مِنكُمْ أَن يَسْتَقِيمَ ﴿٢٨﴾
81:28 សម្រាប់អ្នកណាដែលមានបំណងចង់ដើរលើមាគ៌ាដ៏ត្រឹម ត្រូវក្នុងចំណោមពួកអ្នក។
وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّ ٱلْعَـٰلَمِينَ ﴿٢٩﴾
81:29 ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ មានចេតនាប៉ុណ្ណោះ។